អភិបាលខេត្តកំពង់ស្ពឺដឹកនាំមន្ត្រីរាជការជុំវិញសាលាខេត្តគោរពព្រះវិញ្ញាណក្ខន្ធព្រះ​បរម​រតនកោដ្ឋ​

0

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី ១៥ខែតុលា ឆ្នាំ២០១៦លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំ កងកម្លាំងទាំង៣ប្រភេទ មន្ទីរទាំងអស់ជុំវិញសាលាខេត្ត លោកimg_20161015_120518គ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ គោរពថ្វាយមហាព្រះរាជកុសល ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាសបុណ្យខួបគម្រប់៤ព្រះវស្សា នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះមហាបុរសរដ្ឋដ៏មហិមារបស់កម្ពុជា ។
ហើយយើងខ្ញុំទូលព្រះបង្គំយើងទាំងអស់ សូមព្រះរាជានុញ្ញាតចូលរួមរំលែកនូវព្រះរាជទុក្ខកង្វល់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីគម្រប់ខួប៤ឆ្នាំ នៃការយាងចូលទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ។
ទូលព្រះបង្គំ សូមឧទ្ធិសបួងសួង សូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ទ្រង់គង់ប្រថាប់ ដោយសុខក្សេមក្សាន្ត នាទីឋានព្រះបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ ៕

img_20161015_120507

img_20161015_120504

img_20161015_120511