សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បើប្រាក់បេឡាមរណសង្គ្រោះជូនអតីតយុទ្ធជន

0

កំពង់ធំៈ  លោក ង៉ាង ស ប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ  តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ និងជាប្រធានសមាគមអតីតយុទ្ធ​ជនកម្ពុជាខេត្តកំពង់ធំ បាននាំយកថវិការបេឡាមរណៈសង្រ្គោះ បើកជូនដល់សាច់ញាតិគ្រួសារសព ឈ្មោះ រ័ត្ន សួន ( ដែលជាភរិយាអតីតយុទ្ធជនពលី )។

សកម្មភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជា បានដឹកនាំក្រុមការងារ ចុះទៅដល់លំនៅដ្ឋារបស់ក្រុម គ្រួសារ អតីតយុទ្ធជពលី នៅព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ដែលបានមរណៈភាពដោយរោគាពាធ និងបានម​រណៈ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិរការជួរ ឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ   ដោយមាន​ការចូលរួមរ លែកទុក្ខ ដោយអាជ្ញាធរភូមិឃុំ និងអធិការ រួមទាំងមន្រ្តីរាជការជាច្រើនរូបចូលរួមក្នុងពិធីប្រគល់ ប្រាក់បេឡាមរណៈសង្រ្គោះ ខណៈពេលដែលកំពុងតែធ្វើពិធីបុណ្យសព។

សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ  បាននាំយកប្រាក់បេឡាមរណៈសង្រ្គោះចំនួន ៤,០០០,០០០ រៀល ជូនសាច់ញាតិដែលត្រូវជាកូន របស់សពលោកស្រី ឈ្មោះ រ័ត្ន សួន និងជាភរិយាអតីតយុទ្ធជនដែលបានពលីនៅលើសរភូមិ ឈ្មោះ ង៉ុយ គី   ដែលបានមរណៈភាព និងជាការដោះស្រាយឲ្យបាន ទាន់ពេលវេលាជូនដល់បងប្អូនសាច់ញាតិ ដើម្បីទទួលប្រាក់បេឡាមរណៈសង្រ្គោះ យកទៅប្រកបពិធីបុណ្យ តាមប្រពៃណី ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធ​ជនកម្ពុជាខេត្តកំពង់ធំ​ បានឲ្យដឹងថា ដោយមានការ យកចិត្តទុកដាក់ និងផ្តាំផ្ញើរពីសំណាក់ ឯកឧត្តម គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឲ្យ​សមាគមអតីតយុទ្ធជន និង មន្ទីរសង្គមកិច្ច សហការគ្នាដោះស្រាយជាបន្ទាន់ នូវប្រាក់បេឡាមរណៈសង្រ្គោះ ជូនដល់ក្រុមគ្រួសារសព ក្នុងពិធីធ្វើបុណ្យ ឬមិនអោយហួសពី៧ថ្ងៃ ដើម្បីកាត់បន្ថយការខ្ចីបុលពីអ្នកដ៏ទៃមក ធ្វើបុណ្យ ។

ដោយ  ប៊ុន  រដ្ឋា