អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងជំនាញបដិសណ្ឋារកិច្ចសម្រាប់ភ្នាក់ងារទេសចរណ៍

0

សៀមរាប៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពី ការពង្រឹងបដិសណ្ឋារកិច្ចដល់មន្ត្រី និងបុគ្គលិកដែលបម្រើការជាភ្នាក់ងារទេសចរណ៍ចំនួន៥០នាក់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ី។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា ទាំងការស្វាគមន៍ និងបម្រើសេវាយ៉ាងកក់ក្ដៅ ក្នុងដំណើរការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ដើម្បីរួមចំណែកការលើកតម្លៃសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក។ ខ្លឹមសារសំខាន់ៗផ្តោតលើដូចជា របៀបបដិសណ្ឋារកិច្ចសម្រាប់ភ្នាក់ងារទេសចរណ៍ ដំណោះស្រាយលើបញ្ហាប្រឈមនានានៅតាមប្រាសាទ។

វគ្គបណ្តុះបណ្តាលនេះ គឺពិតជាមានសារសំខាន់ណាស់សម្រាប់មន្ត្រីភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ដែលបម្រើសេវាកម្មទេសចរណ៍ ដោយត្រូវគិតគូរទាំងគុណភាពសេវាកម្មទេសចរណ៍ និងគិតគូរពីផលប៉ះពាល់នៃភ្ញៀវទេសចរដែលមកលើប្រាសាទបុរាណ៕