សហព័ន្ឋស្រូវអង្ករកម្ពុជាចូលរួមពិធីការប្រមូលផលផលិតពូជស្រូវរបស់ក្រុមហ៊ុន លីម ប៊ុនណ្ណាL.B.N

0

កំពង់ធំៈ ក្រុមហ៊ុន លីម ប៊ុនណ្ណា L.B.N គឺជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជា បានជ្រើសយកថ្ងៃទី១១ ខែ១១ ម៉ោង១១ និង១១នាទី គ្រឿងចក្រ១១គ្រឿង អធិបតី១១នាក់ គ្រប់យ៉ាង១១ ឆ្នាំ២០១៦ គឺជាថ្ងៃសេចក្តីសម្រេចក្នុងការផលិតពូជស្រូវផ្ការំដួលសែនក្រអូប ហើយបានធ្វើការច្រូតកាត់ក្រោមអធិបតីភាព ឯកឧត្តម សុខ វុទ្ធីវុធ ប្រធានសហព័ន្ឋស្រូវអង្ករកម្ពុជា ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងអ្នកមុខអ្នកការជាច្រើននាក់ ដើម្បីលើកស្ទួយវិស័យស្រូវអង្ករនៅកម្ពុជា ។

ក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានគិតគូតពីជីវភាពនិងការប្រកបមុខរបររបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករដែលជាអ្នកផលិតស្រូវ តំម្រូវឲ្យមានទីផ្សារសម្រាប់ប្រមូលទិញផលស្រូវពីប្រជាពលរដ្ឋ ទើបគង់ វិមាន បានគៀងគរអ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេសដើម្បីមកអភិវឍ្ឍន៍ក្នុងខេត្តកំពង់ធំ ខណៈពេលដែលខេត្តកំពង់ធំកំពុងតែមានសក្កានុពលក្នុងការបើទ្វារស្វាគមន៍អ្នកធុរៈកិច្ចមកវិនិយោគដើម្បីអភិវឌ្ឍន៍។photo_2016-11-11_16-51-23
ក្រុមហ៊ុន លីម ប៊ុនណ្ណា L.B.N បានបណ្តាក់ទុនជាង២០លានដុល្លា បានចូលរួមអភិវឌ្ឍន៍នៅ ក្នុងភូមិសាស្រ្តកែងគោល ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងការផលិតពូជស្រូវសម្រាប់ចែកជូនប្រជាកសិករ និងប្រេង ព្រមទាំងជីសម្រាប់ឲ្យប្រជាពលរដ្ឋ នាំយកទៅធ្វើការដាំដុះដំណាំស្រូវ ហើយក្រុម ហ៊ុន និងប្រមូលទិញផលស្រូវពីប្រជាកសិករមកវិញ ក្នុងតំម្លៃទីផ្សារ មិនតែប៉ុណ្ណោះក្រុមហ៊ុនមានសក្កានុពល យ៉ាងខ្លាំងក្នុងការផលិតពូជ ចាប់តាំងពីរៀបចំដីក្នុងទំហំជាង១៥០០ហិចតា ទាំងដាំ ច្រូត រហូតប្រមូលផល និងត្រៀមនាំចេញទីផ្សារអន្តរជាតិ តាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលនាំអង្ករចេញ១លានតោនក្នុងមួយឆ្នាំ ។photo_2016-11-11_16-50-39
លោក ឆុង តាំងងី ប្រធានចាត់ការទូទៅផ្នែកបច្ចេកទេស របស់ក្រុមហ៊ុន លីម ប៊ុនណ្ណា L.B.N បានឲ្យដឹងថា ចក្ខុវិស័យរបស់LBN ដែលបានមកវិនិយោគនេះ គឺផ្តោតទៅលើវិស័យកសិកម្មដំណាំស្រូវ គឺការផ្តោតលើការ ផលិតពូជចែកចាយ និងប្រមូលទិញស្រូវពីកសិករមកវិញដើម្បីពង្រឹងគុណភាពស្រូវ ក្នុងការនាំចេញទៅកាន់ទីផ្សាអន្តរជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសស្រូវដែលបានដាំទីនេះគឺជាប្រភេទស្រូវរំដួលដែលជាប់លំដាប់ថ្នាក់លេខ១ ផ្ទួនគ្នាមក៣ឆ្នាំមកហើយដោយឡែកក្រុមហ៊ុនមានសក្តានុពលក្នុងការផលិត កិននាំចេញដោយខ្លួនឯង ដែលជាសារៈសំខាន់បំផុត ក្នុងការជួយស្តារវិស័យស្រូវអង្ករនៅកម្ពុជាយើង ចំនួនផ្ទៃដីសរុបក្រុមហ៊ុនបានធ្វើរយះពេល២ឆ្នាំមាន១២០០ហិចតា ។ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានកោតសរសលើ ក្រុមហ៊ុន លីម ប៊ុនណ្ណា L.B.N ដែលបានជួយដល់ប្រជាពលរដ្ឋក្នុងវិស័យស្រូវអង្ករ ដែលបានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានខិតខំប្រឹងប្រែង ផ្សារភ្ជាប់ជាមួយសហព័ន្ឋស្រូវអង្ករកម្ពុជា និងបានជួយផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេស ធ្វើឲ្យវិស័យស្រូវ អង្ករមានតំលៃខ្ពស់ ដោយសារស្រូវអង្ករនៅកម្ពុជាជាស្រូវក្រអូបពិតៗ បានធ្វើឲ្យជាប់ចំណាត់ថ្នាក់លេខ១ ដូច្នេះសូមអំពាវនាដល់ជាតិ និងអន្តរជាតិ ជាពិសេសវិស័យឯកជនជួយគ្នាក្នុងការប្រមូលកសិផលនេះដើម្បីនាំចេញឲ្យបានច្រើន។ photo_2016-11-11_16-50-18ឯកឧត្តម សុខ វុទ្ធីវុធ ប្រធានសហព័ន្ឋស្រូវអង្ករកម្ពុជា បានកោតសរសើរការខិតខំប្រឹងប្រែង ក្រុមហ៊ុន លីម ប៊ុនណ្ណា L.B.N និងឯកឧត្តម គង់ វិមាន ដែលបានចូលរួមគាំទ្រវិស័យស្រូវអង្ករ ដោយឡែកសហព័ន្ឋស្រូវអង្ករបានប្រឹងប្រែង តាមដានការអភិវឌ្ឍន៍ទៅលើស្រូវអង្ករចាប់តាំងពីចាប់កំណើតមក ដោយសង្កេតឃើញថាការចូលរួមពីប្រជាជន និងអ្នកដែលពាក់ព័ន្ឋវិស័យស្រូវអង្ករមានការខិតខំខ្លាំងដើម្បីជួយឲ្យមានឈ្មោះល្បីនិងមានការប្រកួតប្រជែងកាន់តែខ្លាំង។ ដោយ ប៊ុន រដ្ឋាphoto_2016-11-11_16-50-28 photo_2016-11-11_16-50-24 photo_2016-11-11_16-51-23 photo_2016-11-11_16-50-30 photo_2016-11-11_16-50-15