ប្រកាស់​ចូលកាន់​តំណែង​ជា​ក្រុមប្រឹក្សា​ក្រុង​ស្ទឹងសែន​អា​ណ្ណ័​ត្តិ ទី​២

0

​ ​កំពង់ធំ​៖ ប្រកាស​ចូលកាន់​តំ​ណៃ​ង ក្រុមប្រឹក្សា​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបាន​ប្រារព្វ​ឡើង នៅ​សាលាក្រុង​ស្ទឹងសែន ក្រោម​អធិបតីភាព ឯកឧត្តម សុខ លូ អភិបាលរង​ខេត្តកំពង់ធំ និង​លោក ហុក រិ​ន អភិបាល ក្រុង​ស្ទឹងសែន ដោយមាន​ការចូលរួម ពី​សំណាក់ ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ចូលរួម​ផងដែរ​។​ ​

នៃ​ឳ​កាស​នៃ​ពិធី លោក ហុក រិ​ន អភិបាលក្រុង​ស្ទឹងសែន បាន​អាន​របាយការណ៍ ស្តីអំពី​ចំនុច​ទីតាំង​និង ភូមិ សាស្ត្រ ព្រមទាំង​សមិទ្ធផល​មួយចំនួន ដែល​បានសម្រេច​ហើយ ដូចជា​ប្រ​ព័​ន្ឋ​រចនា​ស​ម្ព័​ន្ឋ ផ្លូវ ស្ពាន សាលា រៀន ម​ណ្ទ​ល​សុខ​ភា ប្រឡាយ​រំដោះ​ទឹក ព្រមទាំង​យុទ្ធនា​ការផ្តល់​ថ្នាំ​វ៉ាក់សាំង សម្រាប់​ការពារ​ជំងឺ​ដល់ កុមារ ជាច្រើនលើក​ផងដែរ​។​ ​

លោក អ៊ឹម សារឿន នាយករង រដ្ឋបាល​សាលាខេត្ត​កំពង់ធំ បាន​អាន​សេចក្តីសម្រេច​តែងតាំង ក្រុមប្រឹក្សា​ថ្មី ចូលកាន់​តំណែង​យោងតាម​អនុក្រឹត្យ លេខ​៧២៥ អ​.​ន​.​ក្រ របស់​រាជរដ្ឋាភិបាល ដោយ​សម្រេច​តែងតាំង លោក គឹម សួរ ជា​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ស្ទឹងសែន ព្រមទាំង​១៤​រូប​ទៀត​ជា​សមាជិក​ក្រុមប្រឹក្សា ដើម្បី​ឲ្យ រចនា​ស​ម្ព័​ន្ឋ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ធ្វើការ​កែទម្រង់​ជា​បន្តបន្ទាប់ ។​ ​

ឯកឧត្តម សុខ លូ អភិបាលរង​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ ផ្តាំផ្ញើរ​ដល់ ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា ក្រុង​ស្ទឹងសែន ប្រឹងប្រែង​អនុវត្តន៍ បន្តការងារ​ស្នូល ដោយមាន​ការឯកភាព​ផ្ទៃក្នុង និង​សាមគ្គី​គ្នា បែងចែក តួនាទី​គ្នា ដោយ​មិន​ប្រកាន់​បក្សពួក គឺ​ស្រប​ពេលដែល​រាជរដ្ឋាភិបាល និតិ​កាល​ទី​៥ នៃ​រដ្ឋសភា កំពុង​បន្ត ជម្រុញ​ការអនុវត្តន៍ កម្មវិធី​កំណែទម្រង់ វិមជ្ឈការ និង​វិសហមជ្ឈការ ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។

ដំណើរ ការ​កំ​ណៃ​ទម្រង់​នេះ នឹងត្រូវ​ធ្វើឡើង​តាមរយះ​ការអនុវត្តន៍ ផែនការ​០៣​ឆ្នាំ​ម្តង និង​ជម្រុញ​ការផ្ទេរ​មុខងារ និង​ធានា​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជា​ស្ថាប័ន​អភិបាលកិច្ច ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ឆ្លើយ តប ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ ។ Image2 Image3 Image4 Image5 Image1