ប្រជុំ​ពង្រឹង​កងកម្លាំង​វេ​រៈ​សេនា​តូច​លេខ​១ នឹង​ត្រួតពិនិត្យ​សំណង់​អាគារ សាលប្រជុំ

0

​កំពង់ធំ​៖ កិច្ចប្រជុំ​ពង្រឹង​វិន័យ​សណ្តាប់ របស់​កងកម្លាំង​វេ​រៈ​សេនា​តូច​លេខ​១ និង​ការចុះ​ត្រួតពិនិត្យ​សំណង់ អាគារ​សម្រាប់​ប្រជុំ​របស់​វេ​រៈ​សេនា​តូច​លេខ​១ ដោយមាន​ការចូលរួម ពី​សំណាក់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ថ្នាក់ដឹកនាំ​តំបន់សឹក ព្រមទាំង​កងយោធពល​ខេមរៈភូមិន្ទ ចូលរួម​ចំនួន ១២២​រូប ស្ថិតនៅ​បន្ទាយ​វរៈ​សេនា​តូច​លេខ​១ ភូមិ​តា​ឡែក ឃុំ សាលា​វិស័យ ស្រុក​ប្រាសាទ​បា​ល័​ង្គ ខេត្តកំពង់ធំ ។​ ​

នៅក្នុង​ពិធី​នៃ​អង្គប្រជុំ ឯកឧត្តម បានធ្វើ​ការណែនាំ របស់​នាយទាហាន ពលទាហាន ដែល​កំពុងតែ​សិក្សា រៀនសូត្រ​ហ្វឹកហាត់​នៅ ក្នុង​បន្ទាយ​វេ​រៈ​សេនា​តូច​លេខ​១ រួចមក ឯកឧត្តម សោម ស៊ុន បាន​ថ្លែងអំណរគុណ ចំពោះ​នាយទាហាន និង​

ពលទាហាន ដែល​បានរួម​សាមគ្គី​គ្នា ក្នុងការ​ចូលរួម​ក្នុងការ​ស្ថាបនា និង​ជួសជុល រួមទាំង​ការអភិវឌ្ឍន៍​បន្ទាយ ជាពិសេស​គឺជា​ការចូល​រួម ក្នុងការ​ធ្វើបុណ្យ​ផ្កាប្រាក់ នៅ​វត្ត​ពោធិ ស្ថិតនៅ​ស្រុក បារាយណ៍ កន្លងមក ដែលជា​បុណ្យ​សាមគ្គី​របស់​អង្គភាព តំបន់​ប្រតិបត្តិការ​សឹក​កំពង់ធំ ដោយ​ពុំមាន​ការបង្ខិតបង្ខំ​ តាមតែសទ្ធាក្នុងការចាប់កុសល់ផល​បុណ្យ ។

នៃ​ឳ​កាស​នោះដែរ ឯកឧត្តម សោម ស៊ុន បាន​បន្តថា​ដោយឡែក​កាលពីមុន វេ​រៈ​សេនា​តូច​លេខ ១​ស្ថិតនៅ ចំនុច​ថ្នល់​បែក ពលទាហាន​ស្ទើរតែ​ទាំងស្រុង បាន​ទៅ​ពិសា​របាយ​នៅតាម​ផ្ទះ តែ​ដោយ​មួយ​រយះ​កាល​កន្លង មកនេះ​សភាព​ការ​ក្នុងប្រទេស​មានការ​ប្រែប្រួល ទើប​យោងតាម​តម្រូវការ​របស់ ឯកឧត្តម អ៊ុត សំអន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង​យោងតាម បទបញ្ជា​របស់ អគ្គមេបញ្ជាការ​កងយោធពល​ខេមរៈភូមិន្ទ បាន​

ឲ្យ​វេ​រៈ​សេនា​តូច​លេខ​១ ផ្លាស់​មក​បង្កើត​ទី តាំងនៅ​ភូមិ​តា​ឡែក ជាប់​ព្រំប្រទល់​ខេត្តព្រះវិហារ ស្ថិតនៅ​ក្នុងស្រុក​ប្រាសាទ​បា​ល័​ង្គ និង​បាន​បង្កើតជា​អង្គភាព សម្រាប់​អន្តរាគមន៍​ចល័ត ដោយមាន​នាយទាហាន និង​ពលទាហាន ប្រចាំការ​២៤​ម៉ោង សម្រាប់​អនុវត្តន៍ បទបញ្ជា​របស់​ខេត្ត​ក្នុង​កិច្ចការពារ នៅពេល​ដែលមាន​បទបញ្ជា​ពី​ថ្នាក់លើ ជាពិសេស​កម្លាំង​អន្តរាគមន៍ វេ​រៈ​សេនា​តូច​លេខ​១​នេះ បាន​ចូលរួម​ក្នុងការ បញ្ជូន​កម្លាំង​ទៅ​ជួរមុខ​ប្រាសាទព្រះវិហារ និង​បាន​ចូលរួម​ក្នុងការ បង្ក្រាប​បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ ។

ដោយឡែក​នាយទាហាន និង​ពលទាហាន បានរស់នៅ បែប​សាមគ្គី​គ្នា ដែលមាន​អាហារ​ក្នុង​មួយថ្ងៃ ៣​លើក ពេលព្រឹក មាន​ម្ហូប​១​មុខ ពេល​ថ្ងៃ​ម្ហូប​២​មុខ ពេល​ល្ងាច ម្ហូប​២​មុខ ត្រង់ចំនុច​នេះហើយ​ទើបបានជា អង្គភាព​មិនបាន​បើក​របប​អង្ករ និង​ប្រាក់​ម្ហូប​ឲ្យ​បងប្អូន ដោយសារ តែ​បងប្អូន​រស់នៅក្នុង​បន្ទាយ ហូប​ក្នុង​បន្ទាយ តែបើ​បងប្អូន​ណា​ចង់បាន​ប្រាក់​ហ្ហូប និង​របប​អង្ករ លុះត្រាតែ អ្នកនោះ​រស់នៅ​ជាមួយ​គ្រួសារ ឬក៏​នាំ​គ្រួសារ​មក​សាង​សង់ផ្ទះ​ក្នុង​បន្ទាយ​ក៏​ជាការ​ល្អប្រសើរ​។​ ​

ជា​ចុងក្រោយ​ឯកឧត្តម សោម ស៊ុន មេបញ្ជាការ​តំបន់សឹករង​កំពង់ធំ បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​វេ​រៈ​សេនា​តូច​លេខ​១ កំពុងតែ​ជួប​នៃ​ការខ្វះខាត​នូវ​អាគារ​ប្រជុំ និង​សម្ភារៈ​ជាច្រើន ដោយ​សព្វថ្ងៃនេះ នៅពេល ប្រជុំ និង​រៀនសូត្រ ពលទាហាន​ទាំងអស់ ត្រូវបាន​រៀន​នៅក្រោម​ដើមឈើ និង​ក្រោម​តង់​កៅស៊ូ ដែល​បាន ជួបប្រទះ​នូវ​ព្យុះភ្លៀង និង​កំដៅថ្ងៃ វេ​រៈ​សេនា​តូច​

លេខ​១ ទាមទារ​ឲ្យ​មាន​អាគារ​សាលប្រជុំ ឲ្យ​បាន​សមរម្យ ជាក់ស្តែង​នៅពេលនេះ គឺជា​ការចាប់ផ្តើម​ចាក់​គ្រិះ​សាងសង់​អាគា​សាលប្រជុំ ដែល​ត្រូវបាន​ចំណាយ ថវិការ អស់​ជាង ២​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក ទើប​ក្នុងនាម​ខ្ញុំបាទ​ថ្នាក់ដឹកនាំ​សូម​អំពាវនាវ ដល់​ឯកឧត្តម អភិបាល ខេត្តកំពង់ធំ លោក ឧកញ៉ា ក្រុមហ៊ុន និង​ឯកជន មេត្តាជួយ​ឧបត្ថម្ភ ថវិការ ឬ​សម្ភារៈ

ដើម្បី​សាងសង់​អាគា សាលប្រជុំ ខណៈពេលដែល​កំពុងតែ​មានការ​ខ្វះខាត​ជាច្រើន ដោយឡែក ការសាងសង់​នេះ​គឺ​ពុំបាន​ជួល កម្មករ​នោះទេ គឺ​ជួល​តែ​មេជាង​មួយ​នាក់ បូករួម​ជាមួយនិង​ក​ង​យោធពលខេមរៈភូមិន្ទ ជា​អ្នក​ជួយ​សាងសង់ ។ Image6 Image7 Image8 Image9 Image10 Image11 Image12