ឃាតក ចូលអារ-ក ប្លន់សម្លាប់ជនរងគ្រោះ៣នាក់ ដល់បន្ទប់ជួល នៅ​ក្រុងសៀមរាប សមត្ថកិច្ចចាប់បានហើយ

0

ខេត្តសៀមរាបៈ  ឃាតករអាករសម្លាប់មនុស្ស៣នាក់ តែស្លាប់២នាក់ របួសធ្ងួនម្នាក់ ក្នុងគោលបំណងប្លន់យកលុយ ដែល២នាក់ប្តីប្រពន្ឋគ្រោងនិងទិញរថយន្ត ត្រូវបានសមត្ថកិច្ចបាន់បានហើយ នៅស្រុកជីក្រែង ខេត្តសៀមរាប នាល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ។លោក ភឿង ចិន្ដារ៉េត ស្នងការរងនគរបាល និងប្រធាន​ការិយាល័យកណ្ដាល​​ព្រហ្មទណ្ឌខេត្ត​សៀមរាប បានប្រាប់​អង្គភាព Fresh News នៅយប់ថ្ងៃទី៤ ខែមករានេះថា មុខសញ្ញា​ដែលជាឃាតក ប្លន់សម្លាប់​ជនរងគ្រោះ៣នាក់ ដល់បន្ទប់ជួល​នោះ​ត្រូវបានកម្លាំង​នគរបាលចាប់ខ្លួន​បានហើយ ដោយឃាតកឈ្មោះ ជា សុខជីន អាយុ២៣ឆ្នាំ មានស្រុកកំណើត​នៅស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រតិបត្តិការតាមចាប់ខ្លួន ជនជាឃាតកនេះត្រូវបានធ្វើឡើងដោយកម្លាំងនគរបាលរបស់លោក បានសហការជា​មួយ​កម្លាំងនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃ កម្លាំងនគរបាលតាមបណ្តាខេត្ត ព្រមទាំងកម្លាំងពាក់ព័ន្ធ និងប្រជា​ពលរដ្ឋល្អដែលបានជួយរាយការណ៍ពីករណីនេះ។

លោកស្នងការរង បានបន្តថា កម្លាំងជំនាញ និងកម្លាំងអធិការក្រុងបានបែងចែកកម្លាំងពិសេសជា៣ក្រុម ដោយ​មួយក្រុមសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវនៅភ្នំពេញ, ក្រុមមួយទៀត សហការជាមួយ​កម្លាំង នគរបាលខេត្តកំពង់ឆ្នាំង ស្រាវជ្រាវនៅខេត្តកំពង់ឆ្នាំង និងមួយក្រុមទៀតស្រាវជ្រាវនៅខេត្តសៀមរាបតែម្ដង ដែលទីបំផុតជនសង្ស័យត្រូវបានចាប់ខ្លួននៅ ស្រុកជីក្រែង ដោយកម្លាំងនគរបាលបានចាំស្ទាក់នៅទីនោះ។ ជាមួយគ្នានេះ លោក ភឹង ចិន្តារ៉េត ក៏សូមថ្លែងអំណរគុណដល់កម្លាំងនគរបាលពាក់ព័ន្ធទាំងអស់ ដែលបានចូលប្រតិបត្តិការ រហូតតាមចាប់ជនដៃដល់រូបនេះបាន។

ទោះជាយ៉ាងណា លោកមិនទាន់​អាចបញ្ជាក់បានថា ឃាតកមាន​បក្ខពួកប៉ុន្មាននោះទេ ព្រោះខណៈពេលនេះ កម្លាំង​នគរបាលជំនាញកំពុងសួរចម្លើយបន្ដទៀត។សូមបញ្ជាក់ថា ​មនុស្ស៣នាក់ ត្រូវបានឃាតកចិត្តឆៅចូលអារ-ក ប្លន់​សម្លាប់ដល់ក្នុងបន្ទប់ជួល បណ្តាលឲ្យស្លាប់២នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសធ្ងន់។​ ហេតុការណ៍​ឃាតកម្ម​ដល់សាហាវនេះភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងក្រុមទី៦​ ភូមិ​សាលា​កន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។មន្ដ្រីនគរបាលមូលដ្ឋាន​បានឲ្យដឹងថា ក្នុងហេតុការណ៍​ឃាតកម្មនេះ​បណ្ដាលឲ្យ​ជនរងគ្រោះ​២នាក់ដេកស្លាប់​ក្នុងថ្លុងឈាម ដែលទី១៖ ឃុន សុយិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការ​ក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើត​​នៅស្រុកឈូក ខេត្តកំពត, ទី២៖ ឈ្មោះ វេត រដ្ផា ភេទប្រុស អាយុ២៥ឆ្នាំ​​ មានស្រុកកំណើត នៅស្រុកអូរជ្រៅ ខេត្តបន្ទាយ​មានជ័យ និងទី៣៖ ឈ្មោះ ឡេង ស្រីពៅ​​ ភេទស្រី អាយុ២៨ឆ្នាំ រងរបួសធ្ងន់ ក្នុងចំណោម​ជនរងគ្រោះទាំង៣នាក់នេះ ក្នុងនោះ២នាក់ជាប្ដីប្រពន្ធនឹងគ្នា‌ គឺឈ្មោះ‌ ឃុយ‌ សុខយឹន‌ និង‌ ឡេង ស្រីពៅ  បច្ចុប្បន្ន ជនរងគ្រោះបានដឹងខ្លួន‌ និយាយបានហេីយ‌ រួចផុតពីជីវិតស្លាប់  ខណៈត្រូវបានក្រុមគ្រូពេទ្យបង្អែកខេត្តសៀមរាប‌ បានដុតដៃ‌ ដុតជេីង‌ ជួយសង្គ្រោះ‌ទាន់ កុំអីសៃសង្ខារទាំបីនាក់។

‌‌   ក្រោយពីធ្វេីការសួរនាំនៅការិយា‌‌ល័យ‌នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់‌ នៃស្នងការខេត្តទាំងយប់រួចមក‌ ជនសង្ស័យ​បានសារភាពថា រូបគេពិតជាបានប្រព្រឹត្តអំពេីរទៅលេីជនរងគ្រោះទាំងបីនាក់ ដោយម្នាក់ឯងមែន‌ ដោយរូប​គេបាន​ដាក់ថ្នាំសណ្តំចូលទៅក្នុងទឹក ឲ្យជនរងគ្រោះផឹក ឲ្យសន្លប់ រួចយកពូថៅកាប់មកលើជនរងគ្រោះឲ្យស្លាប់ភ្លាមៗ‌ ដើម្បីយកទ្រព្យ។បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ‌ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ដោយ‌ ប៊ុន  រដ្ឋា