VIDEO សម្តេចក្រឡាហោមសរ ខេងៈ អភិបាលខេត្ត គឺតំណាងឲ្យរដ្ឋាភិបាល មិនមែន តំណាងឲ្យក្រសួងមហាផ្ទៃទេក្នុងពិធីប្រកាស់ឯកឧត្តមសុខ លូ ជាអភិបាលខេត្តកំពង់ធំ

0

កំពង់ធំ. តួនាទីរបស់អភិបាលខេត្ត គឺតំណាងឲ្យរដ្ឋាភិបាល មិនមែនជាតំណាងឲ្យក្រសួងមហាផ្ទៃទេ ពេលរដ្ឋមន្រ្តីចុះទៅបំពេញភារកិច្ចការងារ  អភិបាលខេត្តការតាតព្វកិច្ច មិនមែនគ្រាន់តែឆ្លៀតពេលទៅទទួលទេ  បើមិនទទួលគឺជាការខុសច្បាប់ លើកលែងតែមានកិច្ចការចាំបាច់ដូចជាប៉េសកម្មក្រៅប្រទេស នាយករដ្ឋមន្រ្តីកោះហៅ ក្រៅពីនោះគឺពុំអាចលើកលែងបានទេ អញ្ចឹងហើយកុំយល់ច្រឡំថាជាមន្រ្តីរបស់ក្រសួងមហាផ្ទៃ គ្រាន់តែក្រសួងមហាផ្ទៃជាអ្នកគ្រប់គ្រង ក្របខ័ណ្ទ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សារាជធានី ឃុំ សង្កាត់ ព្រៀបដូចជាសភា តែមិនមែនធ្វើគណនីយ៍ភាពជាមួយរដ្ឋសភាទេ និងព្រឹត្តសភាទេ ក្រុមប្រឹក្សាជាសភាខេត្ត សភាស្រុក ក្រុង ឃុំ គឺធ្វើគណនីយ៍ភាពចំពោះរដ្ឋាភិបាល ។

ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងពិធី សម្តេចក្រឡាហោម សរ ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិតីភាព ប្រកាស តែងតាំង ឯកឧត្តម សុខ លូ ជាអភិបាលនៃគណះអភិបាលខេត្តកំពង់ធំ ជំនួសឯកឧត្តម អ៊ុត សំអន ដែលត្រូវបាន ផ្លាស់​ប្តូរមុខតំណែងថ្មី នៅរសៀលថ្ងៃទី៦ខែ មករា ឆ្នាំ២០១៧ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តកំពង់ធំ។

ឯកឧត្តម អ៊ុត សំអន អតីតអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ការងារសន្តិសុខ និសណ្តាប់ធ្នាប់ ក្នុងរយះពេល៤ឆ្នាំ ជាអភិបាលខេត្តកំពង់ធំ បានគ្រប់គ្រង់ការពារ ថែរក្សាបានសន្តិសុខសណ្តាប់ធ្នាប់ ឆ្លើយតបគោលនយោ​បាយ ភូមិ ឃុំមានសុវត្តិភាព  រួមទាំងការងារដ្ឋបាលសាធារណៈ ​ការងារសម្បទានដីសេដ្ឋកិច្ច និងការងារផ្សេងៗទៀត ក្នុងនោះក៏បានថ្លែងអំណរគុណចំពោះក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលដែល​បានតែងតាំងឯកឧត្តមជាអភិបាលខេត្តដែលជាទីតាំងខ្ពស់បំផុតក្នុងស្ថាប័នសាធារណៈថ្នាក់ក្រោមជាតិ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំថ្មី មានប្រសាសន៍បានឆ្លងកាត់ជីវិតមន្រ្តីរាជការ១៤ឆ្នាំលើទឹកដីខេត្តកំពង់ធំ មានអនុស្សាវរីយ៍ និងមនោសញ្ចេតនាគោរពស្រឡាញ់ មន្រ្តីរាជការ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និងចាញទឹកដីកំណើតទេ និងបានប្តេជ្ញាចិត្ត អនុវត្តឲ្យបានម៉ត់ចត់ នូវរដ្ឋធម្មនុញ គោលការន៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន អនុវត្តគោលនយោបាយ និងយទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ខិតខំអនុវត្តតួនាទី ភារកិច្ចជាតំណាងឲ្យរាជរដ្ឋាភិបាល ទប់ស្កាត់រាល់បាតុភាពអសកម្ម ទប់ស្កាត់ បទល្មើសនេសាទ បទល្មើសព្រៃឈើ ជម្រុញឲ្យអនុវត្តគោលនោយបាយភូមិឃុំមានសុវត្តិភាព អភិវឌ្ឍន៍វិស័យនានាក្នុងខេត្ត ពង្រឹងសាមគ្គីផ្ទៃក្នុង ពង្រឹងការគ្រប់​គ្រងប្រជាពលរដ្ឋ គ្រប់គ្រងស្ថិតិជនអន្តោប្រវេសន៍ ដែលមកស្នាក់នៅខុសច្បាប់។

សម្តេចក្រឡាហោមសរ ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការផ្លាស់ប្តូរតំណែងរបស់ឯកឧត្តម អ៊ុត សំអន ដោយសារតែអាយុការងារនិងត្រូវចូលនិវត្តន៍ក្នុងឆ្នាំ២០១៧ខាងមុខនេះ ដូច្នេះត្រូវបានរាជរដ្ឋាភិបាល មានការជឿទុកចិត្ត ឲ្យទៅកាន់តំណែងជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ចំណែកការតែងតាំង ឯកឧត្តម សុខ លូ ដែល ជាអភិបាលរងខេត្តមកជាអភិបាលខេត្តកំពង់ធំ គឺបានធ្វើឡើងដ៏ត្រឹមត្រូវ ដោយយោងតាមការត្រូតពិនិត្យ និងពិភាក្សា រវាងថ្នាក់ដឹកនាំដែលជាវីរះជនសំខាន់ដែលទទួល ខុសត្រូវ ខេត្តកំពង់ធំ ក្នុងនោះក៏ពុំមានមនោសញ្ចេតនា មិត្តភក្ក័បង ប្អូនអ្វីឡើយគឺផ្អែកទៅលើសមត្ថភាព និងបទពិសោធន៍ ទើបរាជរដ្ឋាភិបាលសម្រេចតែងតាំជាអភិបាលខេត្តកំពង់ធំ ដើម្បីឲ្យដឹកនាំប្រកបដោយភាពរីចំរើន បន្តទៅមុខទៀត។

សម្តេចបានបញ្ជាក់ថា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ត្រូវចេះបើកបរ ពាក់មួកសុវត្តិភាព ពាក់ខ្សែក្រវ៉ាត់ ប្រកាន់ស្តាំ ត្រួតពិនិត្យបច្ចេកទេស ចំណែកបញ្ហាដីធ្លីក្នុងខេត្តកំពង់ធំ សូម អាជ្ញាធរបញ្ឈប់ការចុះហត្ថលេខា លើឯកសារដែល ពុំសាវតា ត្រឹមត្រូវ ហើយមិនត្រូវចុះហត្ថលេខាលើបញ្ហាដីព្រៃលិចទឹក និងដីព្រៃឈើ ការរុករាន្ទយកដីធ្វើជាកម្មសិទ្ធជាពីសេសបទល្មើសជលផលបានកើតឡើងពេញបន្ទុកនៅក្នុងបឹងទន្លេសាប ដោយនាយខណ្ទរដ្ឋបាលជលផលកំពង់ធំ ពុំមានការយកចិត្តទុកដាក់ ធ្វើឲ្យមានបទល្មើសនេសាទពេញផ្ទៃទឹក  ចំណែកការផ្តល់សេវាសាធារណះ ត្រូវចៀសវាង ការយកកំរៃលើសការកំណត់ និងមានតម្លាភាពលឿន និងត្រូវបង្កើតការិយាល័យប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋ ត្រួតពិនិត្យការងាររបស់មន្រ្តីរាជការបើធ្វើខុសប្រជាពលរដ្ឋអាចប្តឹងដើម្បី​កែតំម្រូវជាបន្ទាន់ ។

       ដោយ  ប៊ុន  រដ្ឋា