នគបាលអន្តោបវេសន៍ច្រកអន្តរជាតិអូស្មាច់កាន់តែប្រព្រឹត្តអំពើពុករលួយក្រោយអភិបាលខេត្តធ្វើកាព្រមាណ

0

ខេត្តឧត្តមានជ័យ:នគបាលអន្តោបវេសន៍ប្រចាំនៅច្រកអន្តរជាតិអូស្មាច់ខេត្តត្តមានជយ័:​លោកវរសេនីយ៍ឯកខូង ទីននិងមន្ត្រីរបស់ខ្លួននៅតែបន្តធ្វើការគាបសង្កត់កេងប្រវញ្ញ័យកប្រាក់ពីប្រជាពលរដ្ឋក្រីក្រនិងនាក់ជំងឺដែលបានទៅព្យាបាលអាការះរោគនៅឯប្រទេសថៃ តាមរយះការផ្ដល់បណ្ណ័ឆ្លងដែន(បរដឺផាស)ដោយធ្វើការទាមទា រនិង តម្រូវអោយប្រជាពលរដ្ឋអោយពលរដ្ឋទាំងអស់ដែលបានទៅធ្វើបណ្ណ័ឆ្លងដែនបង់ប្រាក់លើសអនុក្រិដ្ឋសៀវភៅបន្ទុករបស់ក្រសួង។

ការប្រព្រឹត្តល្មើសច្បាប់របស់អង្គភាពអន្តោបវេសន៍ប្រចាំនៅច្រកអន្តរជាតិអូស្មាច់ក៍ត្រូវបានឯកឧត្តមសរ ថាវី អភិបាលនៃគណះអភិបាលខេត្តឧត្តមានជយ័បានធ្វើការកោះប្រជុំជាបន្ទាន់មួយកន្លងទៅថ្មីៗដោយឯកឧត្តមបានដាក់ការព្រមានទៅលើស្ថាប័នពាក់ព័ន្ឋនៅច្រកទ្វាអូស្មាច់  និងច្រកទ្វារជំស្រងាំ ក្រោយពីមានការបែកធ្លាយរឿងអាស្រូវនៃអំពើពុករលួយយ៉ាងធ្ងន់ធ្ងរស្ទើគ្រប់ស្ថាប័នផ្ទុយទៅវិញស្ថាប័ន ពាក់ព័ន្ឋប្រចាំការនៅច្រកទ្វាអន្តរជាតិអូស្មាច់មិនបានគោរពនិងអនុវត្តន៍អនុសាសន៍របស់ឯកឧត្តមអភិបាលខេត្តនោះឡើយ ថែមទាំងថ្កើនជាងមុនដោយស្ថាប័នទាំងនោះនៅតែបន្តធ្វើការគៀបសង្កត់កេងប្រវញ្ញ័ធ្វើបាបមកលើពលរដ្ឋក្រីក្រនិងអ្នកជំងឺដដែល។នេះក៍ដោយសារតែការប្រព្រឹត្តអំពើពុករលួយរបស់នគបាលអន្តោបវេសន៍នៅច្រកទ្វាអូស្មាច់ និងច្រកទ្វារ ជំាស្រងាំ បានធ្វើឡើងជាលក្ខះជាប្រពន្ធ័ហើយសកម្មភាពទាំងនេះបានប្រែក្លាយទៅជាទម្លាប់ទៅហើយដោយការប្រព្រឹត្តអំពើពុករលួយមួយនេះបានធ្វើឡើងច្រើនឆ្នាំមកហើយ។អ្នកជំងឺមកពីខេត្តសៀមរាបនិងពលករដែលបានធ្វើបណ្ណ័ព្រុំដែនសម្រាប់ប្រើប្រាស់ឆ្លងដែនទៅប្រទេសថៃបានលើកឡើងស្រដៀងគ្នាថាពួកគេបានបង់លុយចំនួន7ម៉ឺនរៀលក្នុងមួយនាក់ ដែលតំលៃនេះត្រូវបានគេដឹងថាគឺតំលៃថ្វេគុណនៃតំលៃអនុក្រឹដ្ឋរបស់ក្រសួងដែលបានកំណត់។ជំវិញករណីខាងលើលោកខូងទីនប្រធានការិយាលយ័នគបាលអន្តោបវេសន៍ច្រកទ្វាអូស្មាច់មិនអាចសុំការបំភ្លឺជុំវិញករណីខាងលើបានទេពីព្រោះទូស័ព្ទមិនដែលមាននាក់ទទួល។

ដោយ  អ្នកឃ្លាំមើលយុត្តិធម៌