VIDEO គេហដ្ឋានទី២១ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូនដល់អតីតយុទ្ធជនជនពិការខេត្តកំពង់ធំ

0

កំពង់ធំ. អតីតយុទ្ធជនជនពិការជើងទាំង២ លោក តន វ័ន ត្រូវបានយកចិត្តទុកដាក់ ដោយសារពិការជើងទាំង២ គ្រោះថ្នាក់ជាន់មីនក្នុងដែនសមរភូមិក្នុងសម័យសង្រ្គាម និងត្រូវបានទទួលផ្ទះមួយខ្នង ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយះប្រធានសមាគនអតីត យុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ។

ពិធីប្រគល់ផ្ទះជូនដល់អតីតយុទ្ធជនជនពិការជើងទាំង២ ត្រូវបានផ្តល់ផ្ទះមួយខ្នង ជូនដល់លោក តន វ័ន អាយុ៥៣ឆ្នាំ មានកូន៥នាក់ រស់នៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជាអំណោយផ្ទះលើកទី២១ ធ្វើអំពីឈើ ប្រកសង្ខសី ទំហំ ៤គុណ៦ ចំណាយថវិការ ៤៧៦០០០០រៀល នៅព្រឹកថ្ងៃទី១៦មករាឆ្នាំ២០១៧។

លោក ឧត្តមសេនីយ៍ត្រី​ សោម​សុ៊ន​ មេបញ្ជាការតំបន់សឹករងកំពង់ធំ​ និងជាប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា​ បានបញ្ជាក់ថា ក្រោយពីបានចុះតាមមូលដ្ឋាន បានជួបនឹងគ្រួសារអតីតយុទ្ធជន និងជាជនពិការជើងទាំង២ រស់នៅក្នុងខ្ទមកំសត់ គ្មានផ្ទះសំបែងសមរម្យ ប្រកបមុខរបរអូសមោង រកត្រីចិញ្ចឹមគ្រួសារ បានព្រឹកខ្វះល្ងាច ទើបបាននាំសហការី​ រួម​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ​កកោះស្រុកសន្ទុក​ បាន​ប្រគល់ផ្ទះមួយខ្នង និង​បាន​ផ្ដល់​ជូន​គាអង្ករ​២៥kgs មីយើង០១កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​០២យួរ​ និង​ថវិកា​ចំនួន​១០០.០០០៛​ ។

លោក ឧត្តមសេនីយ៍ត្រី​ សោម​សុ៊ន​ បានថ្លែងក្នុងពិធីប្រគល់ផ្ទះថា អតីតយុទ្ធជននិងត្រូវបានយកចិត្តទុកដាក់ និងជម្រុញឲ្យប្រធានសមាគម ស្រុកក្រុង ឃុំ សង្កាត់ ចុះធ្វើបច្ចុប្បន្នភាពរបស់អតីតយុទ្ធជនដល់មូលដ្ឋាន ដើម្បីឲ្យដឹងពិតប្រាកដ ពីជីវភាពរស់នៅ ទុក្ខលំបាក និងភាពខ្វះខាត ដើម្បីធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ និងដោះស្រាយឲ្យបានទាន់ពេលវេលា ដោយមិនទុកឲ្យគ្រួសារអតីតយុទ្ធជនណាម្នាក់ ដែលពុំបានមើលថែ ពីសំណាក់អាជ្ញាធរនោះឡើយ ។

ដោយ បុ៑ន រដ្ឋា