ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារបាននាំយកអំណោយជូនដល់ពលរដ្ឋក្រីក្រ២គ្រួសារស្ថិតក្នុងឳកាស់ចុះប្រគល់ផ្ទះ

0

ព្រះវិហារៈ  ឯកឧត្តម មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ អមដំណើរដោយឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្ត មណ្ឌល់ខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ រួមទាំងឯកឧត្តម ស្រី ឌឹក និងលោកជុំទាវ ចាន់ សាមី ឯកឧត្តម លី ស៊ុន ប្រធានក្រុមការងារចុះជួយឃុំកន្ទួត និងក្រុមការងារ កងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញ ចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយជាសម្ភារៈ រួមមានគ្រឿង ឧបភោគបរិភោគ និងថវិការ ទៅចែកជូនដល់គ្រួសារទីទាល់ក្រចំនួន២គ្រួសារ នៅភូមិអន្លុងវែង និងភូមិកន្ទួត ស្ថិតក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងឳកាស់ប្រគល់ផ្ទះ ទំហំ 4ម៉ែត្រX7ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ដល់គ្រួសារក្រីក្រទាំងពី នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧កន្លងទៅ ។
គ្រួសារដែលត្រូវទទួលបានផ្ទះ និងអំណោយពីឯកឧត្តម និងលោកជំទាវនៅគ្រានោះ១ឈ្មោះ យឹម សារិន ភេទប្រុស អាយុ៥១ឆ្នាំ មានកូនក្នុងបន្ទុកចំនួន៥នាក់ ជាគ្រួសារទីទាល់ក្រ ដោយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ផ្ទះរបស់បងប្រុសត្រូវបានរន្ទះបាញ់ឆេះ នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។និងគ្រួសារទី២ឈ្មោះ យ៉ុន សំណាង ភេទស្រី អាយុ៣៨ឆ្នាំ (ជាស្ត្រីមេមាយ) មានជីវភាពទីទាល់ក្រ មានកូនក្នុងបន្ទុកចំនួន៤នាក់ស្រី២ ប្រុស២ចំណែកកូនប្រុសទាំង២មានជំងឺស្វិតដៃ ជើង អស់រយះពេលជាង៣ឆ្នាំមកហើយ ។ បច្ចុប្បន្នរស់នៅភូមិអន្លុងវែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ឯកឧត្តម មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្ត មានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មិនដែលទុក្ខឲ្យប្រជាពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ ដោយ សារអត់បាយនោះឡើយ ទីណាមានទុក្ខលំបាកទីនោះ មានមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចុះជួយដល់ប្រជាពលរដ្ឋនៅគ្រប់កាលៈតេស័ក្គ មិនថាតែគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ទឹកជំនន់ជាដើម ។ ឯកឧត្តមបន្តថា បើទោះបីជាអំណោយដែលក្រុមការងារនាំមកនេះវាតិច ទួចក៍ពិតមែន តែវាអាចជួយសម្រួលដល់ការលំបាកប្រចាំថ្ងៃរបស់បងប្អូនបានមួយគ្រាផងដែរ ។ សូមបញ្ជាក់ថា អំណោយដែលនាំមកចែកជូនដល់គ្រួសារទីទាល់ក្រចំនួន២គ្រួសារ ក្នុង១គ្រួសារទទួលបានថវិការផ្ទាល់របស់លោកជំទាវចំនួន(៥០.០០០០៛) និងសម្ភារៈមានគ្រឿង ឧបភោក បរិភោកយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយឡែកគ្រួសារស្ត្រីមេមាយមានកូនចំនួន៤នាក់ លោកជំទាវចាន់ សាមី បានឧបត្ថមបន្ថែម កង់មីគី១គ្រឿង ថវិការចំនួន(១លានរៀល)ទាំងអស់ស្មើ (១លាន.៥០ហាសិបម៉ឺនរៀល)សម្រាប់ បុកអណ្តូងនិងបំពាក់សូឡា និងថែម(១លាន៥០ហាសិបម៉ឺនរៀល)ទៀត សម្រាប់សងថ្លៃជំពាក់អង្ការ ដោយក្នុងនោះ ថវិការ អភិបាលខេត្ត ព្រះវិហារចំនួន(១លានរៀល)ផងដែរ ៕

ដោយ  សួន លីណា