ព្រះ​ស​ង្ស​វត្ត​ស្រះ​ឃ្លាំង​កសាង​ផ្លូវ​ដែលមាន​ចំនួន​ទឹកប្រាក់​ជិត​២​លាន​ដុល្លា​ស​ង្ឍឹ​ម​លើ​ការ​រៃអង្គាស់​

0

​កំពង់ស្ពឺ​=​ផ្លូវ​មួយ​ខ្សែ​ដែលមាន​ចម្ងាយ​១៦​គីឡូម៉ែត្រ​ឆ្លងកាត់​ឃុំ​ចំនួន​៣​ក្នុងស្រុក​សំរោង​ទង​ដែល​បង្ក​ភាពលំបាក​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជា​យូរ​ឆ្នាំ​កន្ល​មក​ដែល​ផ្លូវ​នេះ​គេ​ចាត់ទុកជា​ផ្លូវ​យុទ្ធសាស្ត្រ​សំខាន់​ដោយសារ​តែមាន​បន្ទាយ​ក​ង​ទ​ព័​ចំនួន​៣​គឺ​បន្ទាយ​កងកាំភ្លើងធំ បន្ទាយ​នាំសារ បន្ទាយ បច្ចេកទេស​យោធា ។​ក្នុងនោះ​ក៏មាន​បងប្អូន​

កម្មករ​ក​ម្មា​រី​នី​ធ្វើការ​រោងចក្រ​ក៏បាន ជួប​ការលំបាក​យ៉ាងខ្លាំង​រួមទាំង​អ្នកដំណើរ​ទូទៅ​តែងតែ​ជួប​គ្រោះថ្នាក់​ដោយ​យថាហេតុ​។​ដោយសារ​ស្ថានភាព​កាន់តែ​លំបាក​ខ្លាំង​ទើប​ព្រះចៅអធិការ​វត្ត​ស្រះ​ឃ្លាំង​និង​ព្រះ​ស​ង្ស​ប្រជា​ពុទ្ធ​បរិ​ស​ទ្ធ័​ចំណុះជើងវត្ត បានចាប់ផ្តើម​កសាង​ដោយ ជួល​គ្រឿងចក្រ​និង​ទិញ​ដី​មកចាក់​បំពេញ​ដែល​ក្នុងនោះ​ត្រូវ​ចំណាយ​ទឹកប្រាក់​

៦៩.៤៨០០.០០០.០០០​រៀល​(​ប្រាំមួយ​ពាន់​ប្រាំបួន​ពាន់​សែសិប​ប្រាំបី​លាន​រៀល​)​ស្មើ​១.៧៣៧០០០$(​មួយ​លាន​ប្រាំពីរ​យ​សាមសិប​ប្រាំ​ពីរពាន់​ដុល្លា​)​។​ ​ព្រះចៅអធិការ​វត្ត​ស្រះ​ឃ្លាំង​ព្រះនាម​ពូន​.​វណ្ណ​អាទ បាន​មា​នស​ង្ស​ដីកា​ថា​ផ្លូវ​នេះ ធ្វើ ឡើង​តាម​គំរោង​របស់​មន្ទីរ​គម​នា​គម​ន៏​ដែលមាន​ចម្ងាយ​១៦​គីឡូម៉ែត្រ​ដោយ ក្រាល​កៅស៊ូ DBST ទទឹង​៧​ម៉ែត្រ​មាន​ប្រព​ន្ធ័​លូ​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស​។​

ព្រះចៅអធិការ​វត្តមាន​ស​ង្ស​ដីកា​បន្តថា​មកដល់ពេលនេះ​ផ្លូវ​ទើប​កសាងបាន ប្រ​ម៉ាណ​ជា​៣០%​តែប៉ុណ្ណោះ​ហើយ​ព្រះអង្គ​បានធ្វើ​រោង​រៃអង្គាស់​ប​ច្ច​យ័​បងប្អូន​ដែល​ធ្វើដំណើរ​ឆ្លងកាត់ ដោយមាន​ព្រះ​ស​ង្ស​ក្នុង​វត្ត​៥០​អង្គ​មកជួយ​ជា​កំលាំង បន្ថែម ដើម្បី​កាត់បន្ថយ​ការចំណាយ​។​

​ព្រះចៅអធិការ​វត្តមាន​ស​ង្ស​ដីកា​សង្កត់ធ្ងន់ថា​ផ្លូវ​នេះ​បើ​មិនមាន​សប្បុរស​ជួយ​ចូលរួមបាន​ច្រើន​នោះទេ​ដំណើរ​ការកសាង​អាចមាន​រយះពេល​មិន​ក្រោម​ពី​៣​ឆ្នាំ​នោះទេ​តែបើ​មាន​សប្បុរសជន​ជួយ​ច្រើន​ផ្លូវ​នេះ​អាច​កសាង​ត្រឹម​១​ឆ្នាំ​ឬ​ជាង​១​ឆ្នាំ​ក៏​ថា​បាន​។​ក្នុង​ការកសាង​នេះដែរ​ព្រះអង្គ​បាន​អំពាវនាវ​ដល់​ឯកឧត្តម​លោក​ឧ​ញ្ញ៉ា​ដែលមាន​ចិត្តសប្បុរស​មេ​ត្តា​ជួយ​ដល់​ការកសាង​នេះ​ផង​ដោយ​អាចជួយ​ជា​ប្រេង​ឬ​ជា​ថវិកា​ក៏បាន​។​ ​

ជា​ការពិត​ការកសាង​ផ្លូវ​ហាក់​បាន​ជួយ​ដល់​អ្នកមាន​ជំងឺ​ឬ​មាន​ផ្ទៃពោះ​ដែល​បានធ្វើ​ដំណើរ​ទៅកាន់​មន្ទីរពេទ្យ​ដូច​បាន​ជួយ​ព្យាបាល​ឬ​ជួយសង្គ្រោះ​ដល់​ជីវិត​អ្នក​ទាំងនោះ​រួចទៅហើយ​នេះ​បើ​យើង​គិតពី​បុណ្យ​ដូច​បានធ្វើ​បុណ្យ​៧​វត្ត​ដូច្នេះ​ដែរ​។​ដោយ​ឃើញ​ពី​ភាពលំបាក​នេះ​យើងទាំងអស់គ្នា​គួរ​នាំគ្នា​ចូលរួម​បរិច្ចាក​ឲ្យ​បាន​គ្រប់គ្នា​និង​ចាប់មគ្គផល​តាម​សទ្ធា​ជ្រះថ្លា​ពីព្រោះ​ការចំណាយ​ដ៏​ច្រើន​លើសលុប​បែបនេះ​ទាល់តែ​មានការ​រួមចំណែក​ពី​យើងទាំងអស់គ្នា​៕20140606_075318 20140606_075637