ស្រវឹងស្រារបូតដៃធ្លាក់ពីលើគោយន្តកែច្នៃដឹកដំឡូងមី រងរបួសធ្ងន់ នៅស្រុកកូនមុំ

0

ខេត្តរតនគិរី: បុរសវ័យចំណាស់ម្នាក់ជាកម្មករស៉ីឈ្មួលលើដំឡូងមី ខណះទំលាក់ដំឡូងមីចេញអស់ពីគោយន្តហើយក៍នាំគ្មាស៉ីផឹកសប្បាយមួយប្រ៉ាវ បន្ទាប់មកក៍នាំគ្នាវិលត្រឡប់មកផ្ទះវិញ ចៃដន្យនៅលើគោយន្តខ្លួនកំពុងជិះធ្វើដំណើរអំណាចស្រវឹងស្រាធ្វើឲ្យរបូតដៃធ្លាក់ដាំក្បាលមកដី បណ្តាលឲ្យបែកក្បាលហូឈាមសន្លប់បាត់ស្មារតីត្រូវមិត្តភ័ក្ត្រនឹងសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យខេត្តរតនគិរី។
ហេតុការណ៍គ្រោះថ្នាក់ខ្លួនឯងនេះបានកើតឡើងកាលពីវេលាម៉ោង៨នឹងយប់ថ្ងៃទី១០ខែកុម្ភ:ឆ្មាំ២០១៧នៅត្រង់ចំណុចនិយាមកាមលេខ98460-11616 ស្ថិតនៅភូមិឡាអិន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។
តាមការឲ្យដឹងពីកម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ផល ទី ភេទប្រុស អាយុ៤០ ឆ្នាំជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូុមិកាំប៉ាក់ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរីជាកម្មករលើកដំឡូងមី។
សមត្ថកិច្ចបានបន្តថា មុនពេលកើតជនរងគ្រោះខាងលើបានផឹកស្រាស្រវឹងហើយជិះលើគោយន្តមិនបានប្រុងប្រយ័ត្នបណ្តាលឲ្យធ្លាក់ពីលើគោយន្តរងរបួសធ្ងន់ ហើយក៍បានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីពេទ្យបង្អែកខេត្តតែម្តង។
នៅពេលកើតហេតុដំបូងក្រុមសមត្ថកិច្ចតាមមូលដ្ឋានពុំបានទទួលរបាយការណ៍ពីក្រុមគ្រួសារជនរងគ្រោះនោះឡើយ រហូតមកដល់ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៧ ទើបដឹងពីស្ថានភាពជនរងគ្រោះខាងលើ។
បច្ចុប្បន្នសមត្ថកិច្ចកងរាជអាវុធហត្ថកំពុងសាកសួរបំភ្លឺពីតៃកុងគោយន្តអ្នករួមដំណើរពីអង្គហេតុ រីឯសាកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ: យក្ខឡោម