មេបញ្ជាការទាំងអស់ធ្វើយ៉ាងណាត្រូវមើលឲ្យឃើញនូវអ្វីដែលជាចំណុចខ្វះខាត!

0

ព្រះបិហារ: ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលធំ អន្តរាគមន៍លេខ៣ មានប្រសាសន៍ថា គ្រប់មេបញ្ជាការ មេបញ្ជាការរងទាំងអស់ត្រូវមើលឲ្យ ឃើញ នូវអ្វីដែលជាចំណុចខ្វះខាត ដូចជាការគ្រប់គ្រោងកម្លាំង ការថែរក្សាអាវុធ

យុទ្ធភ័ណ្ឌ ការងារហ្វឹកហ្វឺន រួមទាំងការងារបង្ករបង្កើនផល នៅតាមអង្គភាពនីមួយៗ ឲ្យកាន់តែល្អបន្ថែម ទៀត ប្រសាសន៍លើឡើងនេះនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារយោធាឆ្នាំ២០១៦ និង ដាក់ចេញទិសដៅបន្តការងារយោធាឆ្នាំ២០១៧ របស់កងពលតូចអន្តរាគមន៍ លេខ៧ នៅព្រឹក ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៧ ។ ឯកឧត្តមបន្តថា គ្រប់អង្គភាពធ្វើយ៉ាងណា ត្រូវត្រៀម កម្លាំង ដើម្បីជួយអន្តរាគមន៍ ទៅដល់ប្រជាពលរដ្ឋណាដែលជួប នូវគ្រោះមហន្តរាយ កើតជាយត្ថហេតុ ចូលរួម ទប់ស្កាត់និងបង្ក្រាបករណីរចែកចាយ ប្រើប្រាស់សារធាតុញៀន ការលួចឆ្លងដែនដោយ ខុសច្បាប់ និងបង្កើន ការទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ពិសេសត្រូវត្រួតពិនិត្យបញ្ជី ឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។បើយោងតាមរបាយការណ៍បូកសរុបប្រចាំឆ្នាំ របស់កងពលតូចអន្តរាគមន៍លេខ៧ អានដោយ លោកវរសេនីយ៍ ទោ ចាន់ សារ៉ន នាយការិយាល័យទី៣ បញ្ជាក់ថា ក្នុងឆ្នាំ២០១៦កន្លងមក អង្គភាពចាត់តាំងកម្លាំងហ្វឹកហ្វឺន បានចំនួន២លើក ទី១ហ្វឹកហ្វឺនវគ្គពាក់កណ្តាលរៀបរយរយះ ពេល១ខែ ២ហ្វឹកហ្វឺកពង្រឹងកម្លាំងវរសេនាតូច រៀបរយរយះពេល២ខែ ខ្លឹមសាររួមមាន៖ លំហាត់របៀបយោធារួម និងយុទ្ធវិធីថ្មើរជើងការពារទីតាំង។ ដោយ ឡែកការងារបង្ករបង្កើនផល ចិញ្ចឹមសត្វលក្ខណៈអង្គភាព និងគ្រួសារ រានដីស្រែបានចំនួន ១៧៣ហិកតា ភ្ជួរដីបាន ៩១៥,៥០ហិកតា រួមទាំងដាំណាំរួមផ្សំជាច្រើនមួយចំនួនទៀត ចំពោះក្រុមការងារ ចុះវាស់វែង ដីឡូរ៍ ធ្វើប្លង់កម្មសិទ្ធបានចំនួន១៥៣៦ឡូរ៍ផងដែរ ។
សូមបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំនេះដែរ ក៍មានការសម្រាច់ប្រកាស់តែងតាំងផ្លាស់ប្តូរ មុខងារជូននាយ ទាហាន យោងតាមសូមពរគ្រាបខ័ណ្ឌ និងលក្ខណៈសម្បត្តិរបស់យោធិន ចំនួន០៩រូប ដែលអានដោយលោក លោកវរសេនីយ៍ត្រី មូល សក្តិកន នាយរងការិយាល័យទី១កងពលតូចអន្តរាគមន៍លេខ៧ ៕សួនលីណា