ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ មុនិនាថ សីហនុ បានយាងមកដល់ ខេត្តសៀមរាប

0

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញនេះ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ មុនិនាថ

សីហនុ បានយាងមកដល់ ខេត្តសៀមរាប ! ក្នុងការយាងដល់ ខេត្តសៀមរាបនេះ មានការទទួល ទទួលបដិសណ្ឋាកិច្ច យ៉ាងយកចិត្តទុកដាក់ ដោយឯកឧត្តម ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប ព្រមទាំង មន្ត្រីរាជការគ្រប់ស្ថាប័ន ! ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ទូទាំងខេត្តសៀមរាប ផងដែរ ។ នៅ​ព្រឹកថ្ងៃទី១៧​នេះ​ព្រះករុណាជាអម្ចាស់ជីវិត​តម្កល់​លើ​ត្បូង​ ព្រះ​អង្គ​នឹងស្តេច​យាង​ក្នុង​ព្រះ​រាជ​ពិធី​កាត់​ឫស​សីមា​ វត្ត​ស្វាយ​ដង្គុំ​ ក្រុង​សៀម​រាប និង​នៅ​ថ្ងៃ​​ទី​១៨​ ខែកុម្ភៈ​ ព្រះ​អង្គ​ទាំង​ទ្វេ​ ​យាង​ទៅសម្ភោធ​ខ្សែ​ភាពយន្ត​រឿង​ ​«មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ផលិតដោយ​លោក​ស្រី ​អ៊ែន ​ជេលីណា​​ ជូលី ! ក្នុងសាច់រឿងនិយាយ អំពីរឿងរ៉ាវ មួយចំនួន ពាក់ព័ន្ធរបប​ប្រល័យពូជសាសន៍ សម័យខ្មែរក្រហម ។ ខ្សែភាពយន្ត បែបប្រវត្តិសាស្ត្រ រឿង «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» រំឭកអំពី ប្រវត្តិដ៏ជូរចត់ នៃរបបវាលពិឃាត ដឹកនាំ ផលិតដោយ លោកស្រី Angelina Jolie ជា ផលិត ករដ៏ល្បីរបស់ Hollywood នឹងត្រូវចាក់បញ្ចាំង ជាលើកដំបូងបង្អស់ នៅលើវាលស្មៅ នៃ ព្រះលាន ជល់ដំរី ខេត្តសៀមរាប រយៈពេល២ថ្ងៃ នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ។ ខ្សែភាពយន្តនេះ ត្រូវបានថត នៅក្នុងទីតាំងសំខាន់ៗ ជាប្រវត្តិសាស្ត្រ ចំនួន០២ខេត្ត គឺ ខេត្តសៀមរាប និងខេត្តបាត់ដំបង ជាពិសេស តំបន់រមណីយដ្ឋានអង្គរ ក៏ជាផ្នែកមួយ ដ៏សំខាន់ ដែលខ្សែភាពយន្ត បានផ្តិតយក ទិដ្ឋភាពជា ប្រវត្តិសាស្ត្រមួយចំនួនធំ ! ដូចនេះហើយ បានជា ផលិតករ ភាពយន្ត សម្រេចចិត្ត ជ្រើសរើសយក រមណីយដ្ឋានអង្គរ ជាទីតាំងចាក់បញ្ចាំង មុនដំបូងបំផុតបង្អស់ ដែលជាពិធីសម្ពោធ ផ្លូវការមុននឹងខ្សែភាពយន្តនេះ ចាក់បញ្ចាំង នៅរោងភាពយន្តផ្សេងៗទៀត នៅលើពិភពលោក ៕