កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយប៉ុស្តិ៍ចោមចៅឃាត់ខ្លួនមុខសញ្ញាចោរប្លន់ម្នាក់

0

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ជាមុខសញ្ញាក្រុមចោរប្លន់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅធ្វើការបង្ក្រាប​ កាលពីវេលា

ម៉ោង២និង៥០នាទីរសៀលថ្ងៃទី២០​ខែគុម្ភះ​ ឆ្នាំ២០៧​ នៅចំណុចផ្ទះជនសង្ស័យ​ ភូមិគោកចំបក់​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ និងមានការផ្ទុះអាវុធជាច្រើនគ្រាប់ផង​ ដែរ។
​ ជនសង្ស័យឈ្មោះប៊ុត ធីឌុល​ ភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិគោកចំបក់សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។
​ សមត្ថកិច្ចបានអោយដឹងថា​ ដោយមានបញ្ជាផ្ទាល់ពីលោកយឹម​ សារ៉ាន់​ អធិការនគរបាលខណ្ឌ​ ទើបកម្លាំងធ្វើការសើបអង្កេតនិងស្រាវជ្រាវអស់រយះពេលជាយូមកហើយរហូតមកវេលាកើតហេតុនគរបាលបានចុះបង្ក្រាបឆែកឆេផ្ទះជនសង្ស័យតែជនសង្ស័យបានព្យាយាមគេចពីសមត្ថកិច្ចធ្វើអោយសមត្ថកិច្ចសម្រេចផ្ទុះអាវុធអស់ជាច្រើនគ្រាប់ផងដែរទើបអាចឃាត់ខ្លួនបាន។
​ ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានកម្លាំងនគរបាលបញ្ជូនទៅអធិការនគរបាលខណ្ឌពោិ៍សែនជ័យធ្វើការសាកសួនិងកសាងសំណុំរឿងបញ្ជូនទៅតុលារការចាត់ការតាមច្បាប់។