VIDEO  ប្រជុំគណកម្មាធិការថ្នាក់ដឹកនាំបក្សឃុំ​ដើម្បីពង្រឹងការងារបក្សនិង​ត្រួតពិនិត្យកិច្ច​ការ​ផ្ទៃក្នុង

0

កំពង់ធំៈ ឯកឧត្តម សោម​ ស៊ុន សមាជិកគណៈអចិន្ត្រៃគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បាន​ដឹកនាំក្រុមការងារបក្ស ប្រជុំគណកម្មាធិការ ថ្នាក់ដឹកនាំបក្សឃុំ ដើម្បីរកចំនុចខ្លាំងនិងចំនុចខ្សោយត្រួតពិនិត្យ កិច្ចការផ្ទៃក្នុងដែលមានការចំបាច់មួយចំនួន  ដើម្បីពង្រីកសមាជិកថ្មី និងរួមគ្នាធ្វើការដណ្តើមយកជ័យជំនះក្នុងពេលបោះឆ្នោតខាងមុខនេះ ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅ ឃុំបន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ ដោយមានការចូលរួមពីសំណាក់ ប្រធានគណបក្សឃុំ ប្រធានបក្សភូមិ និងសកម្មជនគណបក្សប្រជាជនចូលរួម ព្រមជាមួយនឹងក្រុមកាងាបក្យខេត្ត ចុះជួយឃុំបន្ទាយស្ទោង ក្នុងពិធីសំណេះសំណាល ដើម្បីរិះរកយុទ្ធសាស្រ្តបង្កើន ពង្រីកសមាជិកថ្មី រួមទាំងជម្រុញឲ្យ មានការពិនិត្យសមាជិកបក្ស ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត ត្រូវរកវិធីដោះស្រាយជា បន្ទាន់នូវសមាជិកដែលមានឯកសារពុំទាន់គ្រប់គ្រាន់ ដូចជាអត្តសញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ឋ ត្រូវធ្វើជូនប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា ដែលពិធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ៤ ខែមិនា ឆ្នាំ ២០១៧ ។

ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បានមានប្រសាសន៍ថា ដើម្បីជាការជំនួយឲ្យការងារ ឯកសារ  ឆាប់រហ័សនិងទាន់ពេលវេលា ព្រមទាំងមានសុវត្តិភាពក្នុងការរក្សានូវឯកសារ ឬទិដ្ឋន័យសំខាន់ៗ ឯកឧត្តម សោម ស៊ុន បានសម្រេចឧបត្ថម្ភនូវ គ្រឿងកុំព្យួរទ័រមួយគ្រឿង និងម៉ាស៊ីនព្រីនមួយគ្រឿង ជូនដល់គណបក្សឃុំបន្ទាយស្ទោង ដើម្បី ចាត់ចែងធ្វើការងារបក្ស ដែលត្រូវបានចំណាយថវិការសរុបចំនួន ៣៥០ ដែលជាថវិការរួមគ្នារបស់ក្រុមការងារបក្ស ចុះជួយឃុំបន្ទាយស្ទោង។

ឯកឧត្តម សោម ស៊ុន បានផ្តាំផ្ញើរដល់សមាជិកក្រុមការងារបក្សទាំងអស់ កុំជឿលើការ​វាយហារ ​ឃោសនា​ញុះញង់​ បោកប្រាស់​ ភូតកុហកមិនចេះអៀនខ្មាស់របស់ក្រុមជនអគតិមួយចំនួន សមាជិកទាំងអស់ត្រូវបកស្រាយឲ្យប្រជាពលរដ្ឋទាំងអស់ បានយល់ជ្រាបឲ្យទាន់ពេលវេលា​ ជៀសវាងការភាន់ច្រឡំ ។

ដោយ   ប៊ុន  រដ្ឋា