​មន្ទីរ​សាធារណៈ​ការដឹកជញ្ជូន ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ និង​ជួសជុល

0

ខេត្ត​ប៉ៃលិន ៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ដឹកនាំ​កម្លាំង​ចុះទៅ​ជួសជុល​ផ្លូវថ្នល់ និង​សាងសង់​ស្ពាន​លូ ដែល​បាន​ទទួលរង​នូវ​ការខូចខាត​ជា ច្រើន​កន្លែង កាល​គ្រោះទឹកជំនន់​ពី​ចុងឆ្នាំ​២០១៣​កន្លងទៅ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើដំណើរ និង​ដឹកជញ្ជូន​កសិផល​ទៅមក​យ៉ាង​ងាយស្រួល ព្រមទាំង​មានការ​បញ្ជា​ពី​អាជ្ញាធរខេត្ត​ប៉ៃលិន ។

ជាក់ស្តែង​នៅលើ កំណាត់​ផ្លូវ ល្បាយ​ក្រួស​លេខ​១៥៩៣ ស្ថិតនៅ​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដែល​បែក​ចេញពី​ផ្លូវជាតិ លេខ ៥៩ ត្រូវ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ប្តូរ​ពី​លូ​មូល​មុខ​ពីរ មក​ដាក់​ជា​លូ​ប្រអប់​មុខ​ពីរ​វិញ ដើម្បី​ទប់ទល់​នឹង​កម្លាំង ទឹកជំនន់​បុក គំហុក​ខ្លាំង​នៅ​រដូវវស្សា​ម្តងៗ ។​ ​លោក ឌឹ​ន គឹម ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បានឱ្យដឹង​តាម​ទូរស័ព្ទ​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​ខាង​មន្ទីរ បា

ន ទទួល បញ្ជា​ពី​អាជ្ញាធរខេត្ត ឱ្យ​ដឹកនាំ​កម្លាំង​យក​គ្រឿងចក្រ ទៅ​ជួសជុល​ផ្លូវ​លូទឹក​ហូរ​មួយកន្លែង ដែល​បាន​ទទួលរង ការ​ខូច ខាត ដោយសារ​គ្រោះធម្មជាតិ​ទឹកជំនន់​កាលពី​ឆ្នាំ​២០១៣​កន្លងមក ។ លោក​បាន​បន្តទៀតថា កាលពីមុន​ខាង​លោក​ធ្វើ​ផ្លូវ​នេះ ដោយ​ដាក់លូ​មុខ​ពីរ​តែដោយសារ​ទប់​នឹង​កម្លាំង​ទឹកជំនន់​មិន​ឈ្នះ ទើប​នៅពេលនេះ​ខាង លោក​បាន​ទៅធ្វើ​

ការជួសជុល ដោយ​ឱ្យ​បុគ្គលិក​ដាក់លូ​ប្រអប់​មុខ​ពីរ​ជំនួស​វិញ គឺ​ធ្វើ​មុខ​ប្រវែង​៥​ម៉ែត្រ និង​កំពស់​៣​ម៉ែត្រ ហើយ​ចំណាយ ថវិកា​ចំនួន​១៩៧ លាន​រៀល ។ លោក​បាន​បញ្ជាក់ទៀតថា ផ្លូវលំ​មួយទៀត​ដែល​បាន​រង​ការខូចខាត​ស្ពាន ទាំងស្រុង​ស្ថិតនៅក្នុង​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខាង លោក​បាន​នឹង​កំពុងតែ​ឱ្យ​កម្មករ​ចាក់​បេតុង​នៅ​កន្លែង​ការដ្ឋាន

ដើម្បី​នឹង​យកទៅ​ក្រា​លបាត ហើយ​នឹងដាក់​ជញ្ជាំង​ស្ពាន ដោយ រួចរាល់​ឆាប់ៗ​ខាងមុខនេះ ខាង​មន្ទីរ​នឹង​ចាប់​ផ្តើមធ្វើ​ផ្លូវ​តែម្តង ។ ចំណែក​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥៧ ដែល​បាន​ទទួលរង​ការបំផ្លាញ​ដោយ​ទឹកជំនន់​កាលពី​ឆ្នាំ​កន្លង​ទៅខាង​លោក កំពុងតែ​រៀបចំ​ចាក់​បេតុង​នៅ​កន្លែង​ការដ្ឋាន បន្ទាប់មក​នឹង​យកទៅដាក់​ជួសជុល​នៅ​កន្លែង​ខូចខាត​ឆាប់ៗ​ខាងមុខនេះ ដែលមាន​ប្រវែង​៦០០​ម៉ែត្រ ហើយនឹង​ចំណាយ ថវិកា​ចំនួន​៥០២​លាន​រៀល ។​download (1) download (3) download (4) download (5) download (2)