គណៈប្រតិភូ.សម្ព័ន្ធគ្រូពេទ្យ.ស.ស.យ.ក ចុះសួរសុខទុក្ខកងទ័ពដែលកំពុងឈរជើងការពារទឹកដីទិសប្រាសាទព្រះវិហារ

0

សួន លីណា

ព្រះវិហារ៖ លោកជំទាវ យឹម ឆៃលីន ប្រធានកិត្តិយស សម្ព័ន្ធគ្រូពេទ្យ .ស.ស.យ.ក បានដឹកនាំក្រុមគ្រូពេទ្យសហភាព សហព័ន្ធយុវជនកម្ពុជា ជួបសំណេះសំណាល និងសាកសួរសុខទុក្ខ កងទ័ពដែលកំពុងឈរជើងការពារទឹកដី នៅតាមខ្សែរ បន្ទាត់ព្រំដែន កម្ពុជា.ថៃ ទិសប្រាសាទ

ព្រះវិហារ ព្រមទាំងបាននាំមក គ្រឿងឧបភោគ បរិភោគ និងថវិការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ឧបត្ថម ដល់កងទ័ព ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនិងខិតចូលមកដល់ ក្នុងពេលឆាប់ៗ ខាងមុខ កាលពីរសៀល ថ្ងៃទី១៨ ខែ មិនា ឆ្នាំ២០១៧ ចុងសប្តាហ៍ កន្លងទៅ នៅទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ មានប្រសាសន៍ថា កងពលធំអន្តរាគមន៍លេខ៣ បានបង្កើតឡើងនៅថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០០៨ និងមាន ៣កងពលតូចអន្តរាគមន៍ចំណុះ ឈរជើងការពារទឹកដី តាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា.ថៃ និងឡាវ) ។ ឯកឧត្តមបន្តថា ក្រោមការដឹកនាំដ៍ប៉ិនប្រសព្វ និងគត្តិបណ្ឌិត របស់សម្តេចតេជោ ធ្វើឲ្យសភាពការណ៍នៅតាម ខ្សែរបន្ទាត់ព្រំដែន ដែលធ្លាប់តែប្រយុទ្ធស៊ីសាច់ហុតឈាមគ្នា បាននិងកំពុងប្រែក្លាយទៅជា ព្រំដែនមានសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឲ្យបងប្អូនកងទ័ព មានពេលវេលាជួយដល់ក្រុមគ្រួសារ ទាំងការងារបង្កបង្កើនផល ដាំដំណាំយុទ្ធសាស្ត្រផ្សេងៗ នៅតាមលំនៅដ្ឋាន ដែលសម្តេចបានប្រគល់ឲ្យ ដើម្បីលើកស្ទួយជីវភាព ក្នុងគ្រួសារបន្ថែម កាត់បន្ថយបានពីភាពក្រីក្រ ។
លោកជំទាវ យឹម ឆៃលីន ប្រធានកិត្តិយស សម្ព័ន្ធគ្រូពេទ្យ .ស.ស.យ.ក មានប្រសាសន៍ដែរថា នេះជាលើក ទីមួយហើយ ដែលលោកជំទាវបានដឹកនាំក្រុមគ្រូពេទ្យ សហភាព.សហព័ន្ធយុវជនកម្ពុជា មកសាកសួរសុខទុក្ខ កងទ័ព នៅសមរភូមិមុខដែលកន្លងមក បងៗ ពូៗ យុវជន.យុវនារី ដែលបានលះបង់ នូវសាច់ស្រស ឈាមស្រស ទាំងកម្លាំងកាយ និងពេលវេលាជួបជុំជាមួយក្រុមគ្រួសារ ក្នុងការបម្រើជាតិមាតុភូមិ មិនឲ្យមានការឈ្លានពៀន ពីសំណាក់ប្រទេសជិតខាង សូម្បីតែមួយមីលីម៉ែត្រឡើយ ។ ឈ្លាតក្នុងឳកាសនោះដែរ លោកជំទាវ ក៍បាន ពាំនាំមកនូវបណ្តាំផ្ញើរ ការសាកសួរសុខទុក្ខពីសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រិទ្ធ បណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល តែងតែ បានគិតគូរពីសុខទុក្ខ បងប្អូនកងទ័ព និងគ្រួសារ គ្រប់ពេលវេលា ។ ក្រោយពី ពិធីសំណេះសំណាល បានបញ្ចប់ ចៅៗសម្តេចទាំងធ្វេ បានចែកជូនថវិការ និងប្រគល់អំណោយជានិមិត្តរូបផងដែរ ៕