យ៉ាងហោចណាស់មានមនុស្សស្លាប់នឹងរងរបួសជាច្រើននាក់ នៅស្រុកកូនមុំ

0

ខេត្តរតនគិរី:មានករណីគ្រាេះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង១១ យប់ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧តាមបណ្តោយផ្លូវជាតិលេខ៧៨ត្រង់

ចំណុចចុះចំណោតភ្នំកូនមុំ ស្ថិតនៅភូម៤គ៦០ ឃំុត្រពាំងច្រេស ស្រុកកូនមុំ ដែលមានកម្មវិធីអាពាហ៍ពិពាហ៍។

បើតាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក តាកូម៉ា ពណ៌ស្លែរ ពាក់ស្លាកលេខភ្នំពេញ2A-6997 បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនដល់ត្រង់ចំណុចកើតហេតុជាន់ហ្វ្រាំងមិនស៉ីក៍ជ្រុលចង្កូតទៅបុកមនុស្សកំពុងចេញពីស៉ីការនៅតាមចញ្ចើមផ្លូវស្លាប់១របួសធ្ងន់ស្រាល៣នាក់។

លោក ពុធ សាវី អធិការរងស្រុកកូនមុំបានឲ្យដឹងថា អ្នកបើកបររថយនបង្ក្ត ឈ្មោះ សុខ ថាន់ ភេទប្រុស អាយុ៤៥ ឆ្នាំជនជាតិខ្មែរ មានទីលំ់នៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

លោកបន្តថា ជនរងគ្រោះឈ្មោះ គង់ សំអុន ភេទប្រុស អាយុ៣៤ ឆ្នាំជនជាតិខ្មែរ (ស្លាប់)មានទីលំនៅបច្ចុប្បនភូមិ្ន៤គ៦០ឃុំ ត្រពាំងច្រេស ស្រុកកូនមុំ។ ទី២- ឈ្មោះ ហឿន សាម៉ន ភេទស្រី អាយុ៤១ ឆ្នាំជនជាតិខ្មែរ (រងរបួសធ្ងន់)ទី៣-ឈ្មោះ ហឿន ឆេវ ភេទស្រី អាយុ២២ ឆ្នាំជនជាតិខ្មែរ (រងរបួសស្រាល)ទី៤-ឈ្មោះ ឡាំ សម្បត្តិ ភេទស្រី អាយុ៣៥ ឆ្នាំជនជាតិខ្មែរ(រងរបួសស្រាល)អ្នកទាំងមានទីលំនៅភូម៤គ៦០ ឃំុត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យបង្អែកខេត្ត។

ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចប្បន្ន អ្នកបើកបររថយន្តបង្កហេតុធ្វើឲ្យមានមនុស្សស្លាប់នឹងរងរបួសជាច្រើនអ្នកត្រូវបានសមត្ថកិច្ចនគរបាលស្រុកកូនមុំ។ដើម្បីធ្វើសំណុំបែបបទបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់។
ដោយឡែករថយន្តបង្កហេតុសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំដើម្បីរងចាំដោះស្រាយតាមនិតិវិធីច្បាប់ ៕ដោយ: យក្ខឡោម