គោយន្តកន្រ្តៃកិចនឹងម៉ូតូជ្រុលទៅបុករថយន្តតាកូម៉ាខូចខាតយ៉ាងដំណំ

0

កំពងធំ៖ នៅវេលាម៉ោង៧:០០ព្រឹកថ្ងៃទី១ខែមេសាឆ្នាំ២០១៧មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅភូមិឈើទាលឃុំឈើទាលស្រុកសណ្តាន់ ខេត្តកំពង់ធំ។
តាមប្រភពពត៍មានពីសមត្ថកិច្ចកងរាជអាវុធហត្ថបានអោយដឹងថាគ្រោះថ្នាក់ចរាចរណ៍នះ

បង្ករឡើងដោយគោយន្តកន្រ្តៃអ្នក បើកបរឈ្មោះហោ តុងហ៊ាតភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិស្អៀឃុំឈូកស្រុកប្រាសាទសំបូរ បានបើកទៅបុករថយន្តតូយូតា២បាំងពណ៌ស្លែពាក់ស្លាកលេខពភ2f7470អ្នកបើកឈ្មោះញឹក ញៀនភេទប្រុសអាយុ៣៩ឆ្នាំរស់នៅភូមិត្បូងទឹកឃុំមានរិទ្ធស្រុកសណ្តាន់បណ្តាលឱ្យខូចផ្នែកខាងមុខតែពុំមានការប៉ះពាល់ដល់មនុស្សទេ។

មូលហេតុដោយសារគោយន្តកន្រ្តៃកិចនឹងម៉ូតូជ្រុលទៅបុករថយន្តដែលកំពុងបើកបញ្ចាស់ទិសគ្នា។ករណីនេះប៉ុស្តិនគបាលឃុំឈើទាលធ្វើការសំរបសំរួលបញ្ចប់នៅនឹងកន្លែងកើតហេតុ៕