មនុស្សពីរនាក់បានស្លាប់នឹងរងរបួសធ្ងន់បន្ទាប់ពីររថយន្តបុក

0

ខេត្តរតនគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូបណ្តាលឲ្យជនរងគ្រោះស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅក្រុងបានលុង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ៈ០០នាទីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧នេះ តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅ

ភូមិសិល៍ សង្កាត់យក្ខឡោម ក្រុងបានលុង។មុនពេលកើតហេតុគេបានឃើញរថយន្ត១គ្រឿងមិនស្គាល់ម៉ាក បើកបរយ៉ាងលឿនក្នុងទិសដៅបញ្ច្រាស់គ្នា ដល់ត្រង់ចំណុចកើតហេតុបានរ៉េចង្កូតទៅបុកម៉ូតូកំពុងធ្វើចរាចរណ៍បញ្ច្រាស់ទិសគ្នាបណ្តាលឲ្យជនរងគ្រោះស្លាប់នឹងរបួសធ្ងន់។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះធី ខា ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី រងរបួសធ្ងន់។ ទី២- ឈ្មោះ សំ ពៅ ភេទស្រីអាយុ៥៩ ឆ្នាំជនជាតិខ្មែរ មានទីលំនៅជាមួយគ្នាបានស្លាប់ក្រោយពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត។ក្រោយពេលកើតហេតុ រថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។បច្ចុប្បន្នកម្លាំងអធិការនគរបាលក្រុងបានលុង និងកម្លាំងការិយាល័យចរាចរណ៍ជើងគោកខេត្ត កំពុងធ្វើការស្រាវជ្រាវតាមរករថយន្តបង្កហេតុធ្វើឲ្យមនុស្សស្លាប់នឹងរបួសយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ដោយ: យក្ខឡោម