កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​មុខវិជ្ជា​យោធា ចំណេះដឹង​ទូទៅ និង​ជំនាញ​អាវុធហត្ថ​

0

​ព្រះវិហា៖ ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៤​នៅ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​មុខវិជ្ជា​យោធា ចំណេះដឹង​ទូទៅ និង​ជំនាញ​អាវុធហត្ថ​ក្រោម​អធិបតីភាព​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មាន​រយៈពេល​២០​ថ្ងៃ​ដោយ​ចាប់ពី​ថ្ងៃទី​១០ ខែមិថុនា ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៤​ដែល​ក្នុង​វគ្គ​ហ្វឹកហ្វឺន​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន ៥០​នាក់ ។​ ​

​លោក​អនុសេនីយ៍ឯក ជេ​ត វណ្ណៈ នាយការិយាល័យ​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​អាន​របាយ​ការណ៍​ការងារ​ឆមាស​ទី​១ ដែល​អង្គភាព​អាវុធហត្ថ​សំរេចបាន​កន្លងមក​ជូន​គណៈអធិបតី​ជ្រាប ។​ ​ ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​មានប្រសាសន៍ថាៈ ផែនការ​ហ្វឹកហ្វឺន​កង​រាជ​អាវុធហត្ថ​ឆ្នាំ​២០១៤​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​លើ​ផ្ទៃ​

ប្រទេស ដើម្បី​លើ​កំពស់​សមត្ថភាព​យល់ដឹង បន្ថែម​នូវ​ចំណេះដឹង​របស់​នាយ នាយរង​អាវុធហត្ថ​អំពី​គោលបំណង​នឹង​សំណូមពរ​ខ្លឹមសារ​មេរៀន ធ្វើ​ឲ្យ​សិក្ខាកាម​យល់ដឹង​អំពី​តួនាទី​ភារកិច្ច លើ​ការបំពេញ​បេសកម្ម​ទាំង​ចំណេះដឹង និង​ចំណេះធ្វើ​លើ​មុខវិជ្ជា​យោធា ត្រូវមាន​ស្មារតី​ទទួលខុស​ត្រូវមាន​វិន័យ សីល​ធ​ម៍ និង​គុណ​មាន​មនសិការ ការងារ និង​អត្ត​ច​រិ​ក​ស្លូតត្រង់ និង​ធ្វើ​ឲ្យ​សិក្ខាកាម​មាន​សមត្ថភាព​ជំនាញ​អាវុធហត្ថ និង​តម្រួតយោធា​ដែល​មានចែង​ក្នុង​អន​ក្រិ​ត្យ​លេខ​៧៧​អនក្រ ។

ឯកឧត្តម​ក៍បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​ដល់​សិក្ខាកាម​ទាំងអស់​ដែល​ចូលរួម​ហ្វឹកហ្វឺន​ថ្ងៃនេះ សូម​ឲ្យ​យកចិត្តទុកដាក់​រៀនសូត្រ ខិតខំ​ព្យាយាម​ក្រេ​ម​យក​ចំណេះដឹង តាម​មុខ​វិ​ជា្ជ​នីមួយៗ​ពី​គ្រូ​បង្គោល ដើម្បី​យកចំណេះ​ដឹង​ពី​ការសិក្សា​រៀនសូត្រ​នេះ​មក​បំរើ​ជាតិ និង​រាជរដ្ឋាភិបាល​ឲ្យ​ទទួលបាន​ជោគជ័យ ៕ ​ DSCN5995 DSCN6001 DSCN5989