ប្រកាស​សម្រួល​ភារៈកិច្ច​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រះវិហារ​

0

​ ​ខេត្តព្រះវិហារ ក្រោម​អធិបតីភាព​ឯកឧត្តម សុខ ខា​វ៉ាន់ រដ្ឋលេខាធិការ នឹង​ជា​តំណាង​របស់​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក គង់ មករា ប្រធាន​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល​ខេត្ត​ត្រូវបាន​ចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រះវិហារ ។​ ​

លោក គង់ មករា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ដែល​ទើប​ចូលកាន់​មុខតំណែង​ថ្មី​បាន​ឡើង​ធ្វើ​ការប្តេជ្ញាចិត្តថាៈ ដើម្បី​ឆ្លើយតប​ចំពោះ​ឧបការៈគុណ​ដ៍​ឧ​ត្តុ​ង​ឧ​ត្ត​ម និង​ការផ្តល់​ទំនុកចិត្ត​របស់​ឯកឧត្តម​រដ្ឋលេខាធិការ ឯកឧត្តម​អភិបាលរង​ខេត្ត ឯកឧត្តម​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ខ្ញុំ​សូម​ធ្វើការ​ប្តេជ្ញាចិត្ត​ចូលរួម​អនុវត្ត​កម្មវិធី​កំណែ​ទំរង់​ស៊ីជម្រៅ​គ្រប់​វិស័យ​របស់​

រាជរដ្ឋាភិបាល ខិតខំ​ពុះពារ​ការលំបាក និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​រួមចំណែក​អនុវត្ត​ផែនការ​សកម្មភាព និង​ទិសដៅ​របស់​ក្រសួង​នឹង​ខេត្ត​អោយបាន​ល្អប្រសើរ ខិតខំ​បំពេញភារៈកិច្ច​ក្នុងតួនាទី​ជា​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ឲ្យ​បានល្អ​ប្រសើរ​សាក​សមជា​សេនាធិការ​របស់​ក្រសួង​នឹង​ខេត្ត​ជាពិសេស​លើ​វិស័យ​ជំនាញ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ធនធាន​រ៉ែ ប្រេងកាត និង​ថាមពល ។ ​

ឯកឧត្តម គោ ស៊ុំ​ប៊ុន​សឿត អភិបាលរង​ខេត្តព្រះវិហារ​ទទួលបន្ទុក​ឧស្សាហ៍កម្ម រ៉ែ និង​ថាមពល​មានប្រសាសន៍​សំណេះសំណាល នឹង​អាន​របាយការណ៍​អំពី​ស្ថានភាព​នឹង​ភូមិសាស្ត្រ និង​បាន​ជំរាបជូន​ឯកឧត្តម​រដ្ឋលេខាធិកា​រ​អំពី​ការរីកចំរើន​យ៉ាង​ឆាប់រហ័ស​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា​ដែល​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រះវិហារ​ទទួលបាន​ពី​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។​ ​

ឯកឧត្តម សុខ ខា​វ៉ាន់ មានប្រសាសន៍​សំណេះសំណាល​នឹង​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ថាៈ ក្នុងឱកាស​ដ៍​សប្បាយរីករាយ​នេះ​ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​លោក គង់ មករា ដែល​បានទទួល​ការគាំទ្រ​ពី​ក្រសួង​រ៉ែ និង​ថាមពល នឹង​គណៈ​អភិបាលខេត្ត​ដែល​តែងតាំង​ជា​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ប្រចាំខេត្ត​ព្រះវិហារ

ទន្ទឹមនឹងនេះ​ខ្ញុំ​សូម​ពាំនាំ​ពាក្យ​ផ្តាំផ្ញើ​មួយចំនួន​ជូន​លោក​ប្រធាន​មន្ទីរ​គឺ​ក្តាប់​ឲ្យ​បាន​នូវ​គោលនយោបាយ​រាជរដ្ឋាភិបាល​ទាក់ទង​ទៅ​និង​វិស័យ​រ៉ែ និង​ថាមពល​ដោយ​រួមបញ្ចូល​ទាំង​អគ្គីសនី និង​ឧស្ម័ន ផែនការអភិវឌ្ឍន៍រ​បស់​ក្រសួង​ក្នុង​វិស័យនេះ ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង ក្នុង​បុព្វហេតុ​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​រ៉ែ និង​ថាមពល ។​DSCN5914 DSCN5905