សិក្ខា​លា​សា​សម្រាប់​អ្នក​សារពត៌មាន ស្តីពី​ការ​និ​ព​ន្ឋ​អត្ថបទ​អំពី​សុ​វត្តិភាព​ចរាចរណ៍

0

​សៀមរាប​៖ បច្ចុប្បន្ន​វិស័យ​ពត៌មាន ត្រូវបាន​រាជរដ្ឋាភិបាល​មានការ​យកចិត្តទុកដាក់ ផ្តោត​សារៈសំខាន់ មកលើ​វិស័យ​ពត៌មាន ដែល​បាន​ចាត់ទុកថា វិស័យ​សារៈពត៌មាន មាន​តួនាទី​សំខាន់ ក្នុង​ការជួយ​អភិវឌ្ឍន៍ ប្រទេសជាតិ និង​មាន​តួនាទី​សំខាន់​សំរាប់​នាំ​ដំណឹង​ទៅដល់​មហាជន ។​

​ជាក់ស្តែង នៅមាន​អ្នក​សារពត៌មាន ក្នុងស្រុក​រួមមាន​ទូរទស្សន៍ កាសែត វិទ្យុ មកពី​បណ្តា​ខេត្ត​ក្រុង ត្រូវបាន​ចូលរួម​ក្នុង​សិក្ខាសាលា ស្តីពី​សុ​វត្តិភាព​ចរាចរណ៍ ដែល​ត្រូវបាន​រៀបចំឡើង ដោយ​អង្ក​ការ​សុខភាព​ពិភពលោក តាមរយះ​មូលនិធិ​ប្ល៊ូ​ម​បឺត​ភី​លែ​ន​ត្រូ​ភី ចំនួន​២​ថ្ងៃ គឺ​១១.១២ ខែ មិថុនា ឆ្នាំ ២០១៤ នៅ​សណ្ឋាគារ អង្គរ​ប៉ា​រ៉ា​ឌី ក្រោម​ការចូល រូ​ម​ដោយ​លោកស្រី ម៉ែន ច័ន្ទ​សុ​កុល អគ្គលេខាធិការដ្ឋាន គ​.​ស​.​ច​.​គ លោក មឿ​ន ឈាន​ណារិន នាយក​វិទ្យាស្ថាន​កម្ពុជា សំរាប់​ការសិក្សា​ផ្នែក​សារពត៌មាន លោក ស្ទិ​វិ​ន អ៊ី​ឌី​ង ប្រធាន​ក្រុមការងារ​ជំងឺមិនឆ្លង អង្គការ សុខភាព​ពិភពលោក ។

​លោក វេជ្ជបណ្ឌិត សៅ សុវណ្ណ​រតនៈ មន្ត្រី​បង្ការ​អំពើ​ហឹ​ង្សា កា​រងរបួស​និង សុ​វត្ត​ភាព​ចរាចរណ៍ បាន​បញ្ជាក់ថា គោលបំណង​នៃ​អង្គរ​សិក្ខាសាលា​នេះ គឺ​បាន​ផ្តោតទៅលើ ការ​និ​ព​ន្ឋ​អត្ថបទ​សារពត៌មាន ស្តី​សុ​វត្តិភាព​ចរាចរណ៍ ដែល​បាន​កើតឡើង​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា និង​បានធ្វើ​ការចុះផ្សាយ​តាម​បណ្តា​ប្រ​ព័​ន្ឋ ផ្សព្វផ្សាយ​នានា និង​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​កំណើន​បាន​កើនឡើង នូវ​មនុស្ស​ស្លាប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គ្រោះថ្នាក់​ចរាចរ​ពី​១០ ទៅ​១៥​នាក់​ក្នុង​មួយថ្ងៃ ក្រោយពី​បាន​ចុះ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច គឺ​បណ្តាល​មក ពី​មិន​គោរព​ច្បាប់​ចារ​ចរណ៍ បោក​ក្បាល​នឹង​ថ្នល់ ដោយ​មិនបាន​ពាក់មួក​សុ​វត្តិភាព ។​

យោងតាម​ការ​សម្រួត មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​មិន​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង មិន​ពាក់មួក​សុ​វត្តិភាព បើកបរ​លើស​ល្បឿន​កំណត់ ក្នុងនោះដែរ​វា​បាន ជះឥទ្ធិពល​ដល់​សុខភាព និង​គ្រួសារ ខាតបង់​ចំណូល បង់ថ្លៃ​ព្យាបាល ខូច​សុភាព បាត់បង់​ការងារ ខាតបង់​ពេលវេលា ស៊ើបអង្កេត​របស់​តុលាការ​គ្រួសារ​ក្រីក្រ ក្លាយជា​ជនពិការ។

ដោយឡែក​រាជរដ្ឋាភិបាល នឹងត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ចរាចរណ៍​ថ្មី ដែល​តម្រូវ​ឲ្យ​មាន ទារក​អាយុ ១០​ខែ រហូតដល់​៤​ឆ្នាំ ត្រូវមាន​កៅ​អ៊ី​សម្រាប់​ទារក និង​មាន​អ្នក​អង្គុយ​មើល ចំណែក​អ្នកបើកបរ និង​អ្នកជិះ នៅ​កៅ​អ៊ី​ខាងក្រោយ​នៃ​រថយន្ត ក៏ត្រូវ​បាន​បញ្ជា​ឲ្យ​ដាក់​ខ្សែក្រវ៉ាត់ រួមទាំង​រថយន្តក្រុង ករណី​ដែល​មិន​គោរព ច្បាប់​ចរាចរណ៍ នឹង​ត្រូវបាន​ផាក់ពិន័យ​គុណ​នឹង ៥​ដង ចំពោះ​តំលៃ​ផាកពិន័យ​បច្ចុប្បន្ន ពី​សេស​ជាង​នេះ ទៅទៀត​គឺ​កុមារ​អាយុ​ក្រោម​១០​ឆ្នាំ មិន​អនុញ្ញាតិ​ឲ្យ អង្គុយ​កៅ​អ៊ី​មុខ​របស់​យានយន្ត ៕​ ​ ??????????????????????????????? ??????????????????????????????? ??????????????????????????????? ??????????????????????????????? ??????????????????????????????? ???????????????????????????????

??????????????????????????????? ??????????????????????????????? ??????????????????????????????? ???????????????????????????????