ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​មុខជំនាញ​បដិសណ្ឋារកិច្ច​និង​សុវត្ថិភាព​ចំណីអាហារ​នៅ​មន្ទីរ​ទេសចរណ៍​

ខេត្ត​មណ្ឌលគិរី​៖ ​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​លើ​មុខជំនាញ​”​បដិសណ្ឋារកិច្ច និង​សុវត្ថិភាព​ចំណីអាហារ​”​ត្រូវបាន​មន្ទី​រទស​ចរណ៍​ខេត្តមណ្ឌលគិរី​រៀបចំ​ធ្វើឡើង​ក្នុង​សាលប្រជុំ​របស់​មន្ទីរ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៤​នេះ ក្រោម​អធិបតីភាព ឯកឧត្តម​ប៉ាក់ សុខុម

រដ្ឋលេខាធិការ​ក្រសួង ទេសចរ ណ៍ និង​ឯកឧត្តម​យឹម លុច្ស អភិបាលរង​ខេត្ត​។        ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​ការអញ្ជើញ​ចូលរួម​ជា​សិក្ខាកាម​តំណាង​មកពី រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ខ៉ា​រ៉ាអូ​ខេ ព្រមទាំង​អាហា​រដ្ឋា​ន​ផ្សេងៗ​ជុំវិញ​ខេត្ត​ផងដែរ​។​
​លោក ជួប​រតនា គ្រូ​ឧទ្ទិស​នាម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​បានអោយដឹង​ថា​វគ្គ​បណ្តុះ​
​បណ្តាល​នេះ​មាន​រយៈពេល​ពី​ថ្ងៃ​គឺ​ថ្ងៃទី​១០​និង​ទី​១១​មិថុនា សិក្ខាកាម​ដែល​ចូលរួម​នា​ពេល​នេះ គឺ តំណាង​មក​ពី​រមណីយដ្ឋាន​សណ្ឋាគា​រ​ផ្ទះសំណាក់​និង​សេវា​កម្សាន្ត​ផ្សេងៗ​ជុំវិញ​ខេត្ត​សរុប​ចំនួន​ជាង​៣០​នាក់​។​លោក​បាន​បញ្ជាក់ថា​ក្រោយពី​បញ្ចប់​វគ្គ​នេះ​សិក្ខាកាម​នឹង​ទទួលបាន​អត្ថប្រយោជន៍​មួយចំនួនដូ​ជា​ចំណេះដឹង​និង​បទពិសោ​ធន៍​ក្នុង​វិស័យ​ការងារ​ទេសចរណ៍​. របៀប​អនុវត្តន៍ ជាក់ ស្តែង​ក្នុងការ​ធ្វើ​បដិសណ្ឋារកិច្ច​. ក្លាយ​ជា​គ្រូ​បង្គោល​នៃ​វគ្គ​បណ្តុះបណ្តាល​លើ ជំនាញ​ទេសចរណ៍ ជាដើម​។​
​បើ​តាម​របាយការណ៍រ​បស់​ឯកឧត្តម យឹម លុច្ស​អភិបាលរងខេត្ត​បានអោយដឹងថា ដោយ សារ ការ​មាន​កំណើន​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​កើនឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ ចំ ណែ​កឯ សេវាកម្ម​បំរើអោយ​វិស័យ​ទេសចរណ៍​នៅ​មាន​កំរិត​នៅឡើយ​នោះ ទើប​ក្រសួង ទេសចរ ណ៍ និង​មន្ទីរ​ទេសចរណ៍​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង ដើម្បី​បំរើ​ដល់​ភ្ញៀវ​ទេសចរណ៍ និង​ចូលរួម​ប្រលង​ប្រណាំង​”​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ​” ផងដែរ​។ 
       មានប្រសាសន៍​បើក​វគ្គ​បណ្តុះបណ្តាល​នាពេលនោះ ឯកឧត្តម ប៉ាក សុខុម បាន​លើ​ឡើង ថា បដិសណ្ឋារកិច្ច​គឺជា​តួនាទី​ដ៏​សំខាន់​ដែល​ត្រូវ​ផ្តល់​សំរាប់​ភ្ញៀវ​ទេសចរណ៍ ត្រូវធ្វើ​យ៉ាងណា អោយ​ភ្ញៀវ​ដែល​មក​ម្តង​ហើយ​ចង់​មក​ម្តង​ទៀត​ទាំង​ភ្ញៀវ​ក្នុង​ស្រុក​ក៏​ដូចជា​ភ្ញៀវ​អន្តរជាតិ​។       ​ឯកឧត្តម​បាន​បញ្ជាក់ថា មិនមែន​មាន​តែ​ភោជនីយដ្ឋាន​ម្ហូប​ឆ្ងាញ់ សណ្ឋាគារ​ស្អាត ផ្ទះសំណាក់ ល្អ ប៉ុណ្នោះ​ទេ អាជ្ញាធរ​ដែនដី​ក៏​ត្រូវតែ​មាន​ភារៈកិច្ច​ធ្វើយ៉ាងណា​កុំ​អោយ​ភ្ញៀវ​ទេសចរណ៍​ចូល​មក​ហើយ​មាន​ការភ័យខ្លាច​មិន​ហ៊ាន​មក​ម្តង​ទៀត ដោយសារ​មាន​អំពើ​ឃាតកម្ម​និង​ចោរកម្ម​អោយសោះ​។​
2 3 5 6