​ស្ត្រី​ម្នាក់​ទៅ​ដឹកគោ​ត្រូវគេ​ចាប់រំលោភ​រួច​វាយ​សំលាប់​បំបិទមាត់​តែ​បាន​អ្នកភូមិ​ទៅ​ឃើញ​នាំ​បញ្ជូនទៅ​មន្ទីរពេទ្យ​

0

​ឧ​ត្ត​រ​មានជ័យ​ ​ស្ត្រី​មាន​ប្តី ថែមទាំង​មានកូន​៣​នាក់ ត្រូវ​ជនសង្ស័យ​វាយ​ឱ្យ​សន្លប់​រួច​ចាប់រំលោភ​បានសំរេច ហើយ​បាន​វាយ​បន្ថែម​បំណង​សំលាប់​បំបិទមាត់ តែ​សំណាងល្អ​បាន​អ្នក​នៅក្នុង​ភូមិ ទៅ​ឃើញ​ដេក​សន្លប់​នៅ​ព្រៃ​ក្រោយ​ផ្ទះ​របស់ខ្លួន​ក៏បានផ្តល់​ដំណឹង​ដល់​សាច់ញាតិ​រួច​នាំយកមក​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់វែង​។​ ​

ស្រី្ត​រងគ្រោះ​ខាងលើ​ឈ្មោះ ធា​ម ខេ​ម អាយុ​២៨​ឆ្នាំ មានមុខ​របរ​លក់​អី​វ៉ាន់​ចាបហួយ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ទួល​ក្រួស ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅវេលា​ម៉ោង ៦​ល្ងាច ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៤​។​ ​ឱ្យដឹងពី​ប្រជាពលរដ្ឋ​ម្នាក់​មកពី​ចំការ បាន​ប្រទះឃើញ​ដេក​សន្លប់​អាក្រាតកាយ​នៅក្បែរ​កំពត​ព្រៃ នៅ​ខាងក្រោយ​ផ្ទះ​ចំងាយ​ប្រហែល ១​គីឡូម៉ែត្រ និង​មាន​អាកា​រៈម​មើល​មមាយ​ស្រែ​ឱ្យគេ​ជួយ ពេលនោះ​អ្នកភូមិ​ក៏បាន​ស្លៀក​បំពាក់​ឱ្យ​រួច​ផ្តល់ដំណឹង​ដល់​ប្តី​របស់​ស្ត្រី​រងគ្រោះ និង​សាច់ញាតិ តែ​ដោយ​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក​ក៏​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​តាម​ឱ្យដឹងពី​បុរស​ជា​ប្តី​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ ឆូ​យ អាន អាយុ​៣៥​ឆ្នាំ បាន​រៀបរាប់ថា នៅវេលា​ម៉ោង​ប្រហែល​៥​ល្ងាច គាត់​បាន​ត្រឡប់​មកពី​ចំការ តែ​ពេលមកដល់​ផ្ទះ​ក៏​សួររក​ប្រពន្ធ ពេលនោះ​កូន​របស់គាត់​ប្រាប់ថា ទៅ​ដឹកគោ​នៅ​ព្រៃ​ក្រោយ​ផ្ទះ ដោយ​យូរពេក​មិនឃើញ​ត្រឡប់មក ឃើញតែ​គោបា​ត់មនុស្ស​សង្ស័យថា ខ្យល់គរ ប្រុងនឹងទៅ​តាម ក៏​ស្រាប់តែ​អ្នកភូមិ​មក​ប្រាប់ថា ប្រពន្ធ​របស់ខ្លួន​សន្ល​ប់​គ្មាន​ខោអាវ​នៅ​ព្រៃ​ក្រោយ​ផ្ទះ​។​ ​

តាម​ឱ្យដឹងពី​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់ថា នៅពេលដែល​ខ្លួន​កំពុងតែ​ដឹកគោ ស្រាប់​តែមាន​មនុស្ស​ប្រុស​ម្នាក់​មក​ចាប់ខ្លួន​អូស​ចូល​ព្រៃ ព្រមទាំង​វាយ​មកលើ​ខ្លួន​ជាច្រើន​ដៃ ត្រូវ​ករ និង​ក្បាល ហើយ​ខ្លួន​ក៏​ប្រវាយប្រតប និង​ស្រែ​ឱ្យគេ​ជួយ តែដោយសារ​ជនសង្ស័យ​វាយ​ជាច្រើន​ដៃ​ចំ​ពេញ​ផ្ទៃមុខ និង​ករ ក៏បាន​សន្លប់​បាត់ទៅ ហើយ​នៅពេល​ដឹងខ្លួន​ក៏​មកដល់​មន្ទីរពេទ្យ​តែម្តង​។​vlcsnap-2014-06-11-12h52m29s150