ទស្សនា VDEO កីឡាបាល់ទាត់ Andrea Pirlo នឹង​ចូលនិវត្តន៍​ពី​ជម្រើសជាតិ​អ៊ីតាលី​

0

​ក្រោយ World Cup ចប់​ ​ខ្សែបម្រើ​ក្រុម​អា​ស៊ូ​រី​អ៊ីតាលី​កីឡាករ Andrea Pirlo (​អាន់​ដ្រេ ពើ​ឡូ​) បាន​អះអាងថា គាត់​នឹង​ចូលនិវត្តន៍ ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី ក្រោយពេល​ការប្រកួត World Cup បញ្ចប់ ថ្វីបើ​ក្រុម​ត្រូវការ​គាត់​ក៏ដោយ ។​ ​កីឡាករ​របស់​ក្លិប​សេះបង្កង់ Juventus រូបនេះ​បាន​និយាយថា នេះ​ជា​ពេលដែល​ត្រូវ​ផ្តល់ឱកាស​ដល់​យុវជន អ៊ីតាលី ដើម្បី​បង្ហាញ​សមត្ថភាព ហើយ​គាត់​ក៏​ចង់​ដកខ្លួន​ចេញ ។​ Pirlo ប្រាប់​សារព័ត៌មាន Sky Sports News ថា “​ខ្ញុំ​បាន​គិតពី​ការចូលនិវត្តន៍​ក្រោយពេល World Cup ចប់ ព្រោះ​ខ្ញុំ​មាន​វ័យ​ចំណាស់ ខ្ញុំ​ចង់​ឲ្យ​កីឡាករ​ក្មេងៗ​បាន​បញ្ចេញ​ពី​សមត្ថភាព​របស់គេ​” ។​ ​គួរ​បញ្ជាក់ថា អ៊ីតាលី​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​តោ​កំណាច​អង់គ្លេស​នៅ​យប់​ថ្ងៃ​សៅរ៍​សម្រាប់​យុទ្ធនាការ World Cup ឆ្នាំ ២០១៤ នេះ ៕download (1)