សង្ឃ​ប្រមឹក​ផឹកស៊ី​ក្លែម​ថ្នាំញៀន ទស្សនា​រឿង​ស៊ិ​ច ត្រូវបាន​ចាប់​សឹក​

0

​ប្រទេស​ថៃ​៖ បកប្រែ ប៊ុន រដ្ឋា នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៤ លោក វ៉ា​ត់ លឺ​ត​មុខដា អភិបាលស្រុក សាត់​តា​ហី​ប ខេត្ត​ឈុន​បុរី ព្រម​កងកម្លាំង​សន្តិសុខ​អចិន្ត្រៃយ៍ និង​សមត្ថកិច្ច​ប្រឆាំង​គ្រឿ​ញៀន បាន​ដឹកនាំ​កម្លាំង​មក​ចាប់​ឃាត់ខ្លួន ព្រះសង្ឃ​២​អង្គ ទី​១​ឈ្មោះ សិរិ​ឆ័យ រ៉ាត់​ណះ​វិកល អាយុ ២៤​ឆ្នាំ និង​ទី​២ ឈ្មោះ ឈុន ថា​ម​ឌី អាយុ ៤៤​ឆ្នាំ អ្នក​ទាំងពី​គឺជា​ព្រះសង្ឃ​គង់នៅ​វត្ត​មួយ​ដែលមាន ឈ្មោះ​ល្បី ក្នុង ស្រុក​សាត់​តា​ហី​ប រួមទាំង​វត្ថុតាង​មាន ឧបករណ៍​សេព​គ្រឿងញៀន​ចំនួន​ច្រើន ។​

​លោក វ៉ា​ត់ បាន​បញ្ជាក់ថា មុនពេល​ចាប់​ព្រះសង្ឃ​២​អង្គ​នេះ​បាន គឺ​សមត្ថកិច្ច​បាន ឃាត់ខ្លួន​ជនល្មើស​ចែកចាយ​គ្រឿងញៀន ចំនួន​២​នាក់ ក្នុងនោះដែរ​នៅពេលដែល​សមត្ថកិច្ច កំពុង​តែបើ​ការសួរចម្លើយ​ជនល្មើស ស្រាប់​តែមាន ព្រះសង្ឃ​សិរិ​ឆ័យ បាន​ទូរស័ព្ទ​ចូលមក ដើម្បី​ឲ្យ ជនល្មើស​អ្នក​ចែកចាយ​គ្រឿងញៀន យក​ថ្នាំញៀន ប្រភេទ​យ៉ា​បា ឬ ថ្នាំ​ឆ្កួត ចំនួន​៦​គ្រាប់ ក្នុង​តំលៃ​

១៨០០​បាត ទើប​សមត្ថកិច្ច​រៀបចំ ឆាកល្ខោន​ដើម្បី​ចាប់​ព្រះសង្ឃ​ទាំង​២​អង្គ​នេះ ខណៈពេល​កំពុងតែ សេព​គ្រឿងញៀន និង​អង្គុយ​មើល​រឿង​ស៊ិ​ច ទើប​សមត្ថកិច្ច​សំរុក​ចូលទៅ ចាប់​ភ្លាមៗ ក្រោយមក​ទើប​សឹក ដើម្បី​បញ្ជូនទៅ​តុលាការ ។​ ​721156 721157 721158 721154