ខ្មែរ​៣៨​នាក់ ត្រូវបាន​តំ​ម្រួ​ត​ថៃ​ចាប់ នៅ​ស្ថានីយ៍​រថភ្លើងហួ​ហិន បោសសំអាត​ពលករ​ខ្មែរ​ចូល​ថៃ​ខុសច្បាប់

0

ប្រទេស​ថៃ​៖ បកប្រែ​ដោយ ប៊ុន រដ្ឋា នៅ​រសៀល​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៤ វេលា​ម៉ោង ១៧.០០​នាទី​សមត្ថកិច្ច​តម្រួត និង​ទាហាន បាន​ដឹកនាំ​កំលាំង ចុះ​ត្រួតពិនិត្យ និង​រៀបចំ​សណ្តាប់ធ្នាប់ នៅក្នុង​បរិវេណ ស្ថានីយ៍​រថភ្លើង ហួ​ហិន បាន​ជួប​ប្រះ​អ្នកធ្វើដំណើរ ប្រុស​ស្រី និង​កូនក្មេង​ជាច្រើន​នាក់ រួមទាំង​មាន​សម្ភារៈ ដែល​មើលទៅ​គួ​អោយ​សង្ស័យ ដែល​កំពុងតែ​អង្គុយ​រងចាំ​រថភ្លើង ទើប​សមត្ថកិច្ច​សុំ​អនុញ្ញាតិ​ដើម្បី ត្រួតពិនិត្យ អត្តសញ្ញាណប័ណ្ណ ទើប​ដឹងថា​ជា​ជន​អន្តោ​ប្រវេ​ស ចូលមក ធ្វើការ​ងារ​ដោយ​ខុសច្បាប់ ដែលជា​សញ្ញា​តិ កម្ពុជា ចំនួន​៣៨​នាក់ ក្រោយពី​ធ្វើការ​

សាក់សួរ ទើប​ដឹងថា ជន​ទាំងនេះ​ជា​កម្មករ​ធ្វើកា​សំណង់ មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ ភ្នំ​តៅ ស្រុក​ហួរ​ហិន ក្រោយពី​បានដឹង​ពី​ពត៌មាន​សេចក្តីប្រកាស បោសសំអាត​ប្រទេស ទើប​កម្មករ ទាំងនេះ​មានការ​ភិតភ័យ ក៏បាន​រួមគ្នា ដើម្បី​ធ្វើដំណើរ​ត្រឡប់មក ប្រទេស​កម្ពុជា​វិញ តែ​ក៏​ត្រូវបាន​សមត្ថកិច្ច ចាប់បាន​ហើយ​បញ្ជូន​ទៅកាន់ អធិការ​ហួរ​ហិន ដើម្បី​រងចាំ​ដឹកជញ្ជូន​មកកាន់​ព្រំដែន​កម្ពុជា ថៃ ។ ​722143 722144 722145 722144 722143 722148