​ការប្រកួត​ដណ្តើមពាន​រង្វាន់​ធនាគារ​អេស៊ីលីដា ប្រចាំឆ្នាំ​២០១៤ និង​ជា​លក្ខណៈ​មិត្តភាព នៅ​រៀងរាល់​ចុង​សប្តាហ៍​

0

​ភ្នំពេញ៖ ​សំរាប់​ជំនួប​នៃ​ការប្រកួត​បាល់ទាត់ ដណ្តើមពាន​រង្វាន់​ធនាគារ​អេស៊ីលីដា ប្រចាំឆ្នាំ​២០១៤ គឺ​ក្រុម​សាខា​ស្រុក​ស្រី​ស​ន្ឋ​រ បាន​យកឈ្នះ​ក្រុម​សាខា​ម៉ៅ​សេទុង ក្នុង​ល​ទ្ឋ​ផល​៤​ទល់នឹង​១ នៅលើ​ទីលាន​ខេមរា ស្ថិតក្នុង​សង្កាត់​ទួលគោក ខណ្ឌ​ឬ​ស្សី​កែវ ។ ​ ​នៅក្នុង​តង់​ទី​១ ក្រុម​សាខា​ស្រុក​ស្រី​ស​ន្ឋ​រ បាន​បើក​ការវាយលុក ទៅលើ​គូប្រកួត​យ៉ាងខ្លាំង ដោយ​នាំមុខ​បណ្តោះអាសន្ន​៣​ទល់នឹង​១ ។ ពេល​ចូលដល់​តង់​ទី​២ ក្រុម​សាខា​ម៉ៅ​សេទុង ខិតខំ​ប្រឹងប្រែង​ផ្លាស់ប្តូរ​បច្ចេកទេស​លេង​ណាស់ដែរ តែ​មិនមាន​ឱកាស​រក​គ្រាប់​បាល់​បាន​បន្ថែម​ឡើយ ខ​ណះ​ក្រុម​សាខា​ស្រុក​ស្រី​ស​ន្ឋ​រ រកបាន​១​គ្រាប់​បន្ថែមទៀត ។ ​ ​

មួយគូ​ទៀត ក្រុម​ជើងឯក​ឆ្នាំ​ចាស់ គឺ​ការិយាល័យ​កណ្តាល​គ្រុប​ឌី ទទួលបាន​៣​ពិន្ទុ​បន្ថែមទៀត បន្ទាប់ពី​យកឈ្នះ​ក្រុម​សាខា​ចោមចៅ ក្នុង​ល​ទ្ឋ​ផល​៤​ទល់នឹង​០ ដែល​៤​គ្រាប់​នោះ ទាត់​ចូល​ដោយ​កីឡាករ​សាយ សា​វរិ​ទ្ឋ អ៊ុក សាវ៉ាត ឡឹ​ក សុចិ​ត្រា និង​យឹម រ័ត្ន​ធា ម្នាក់​១​គ្រាប់ ។ គ្រាប់​បាល់​ទាំង​៤​គ្រាប់​នេះ រកបាន​នៅ​តង់​ទី​១ ២​គ្រាប់ និង​តង់​ទី​២ ២​គ្រាប់ រីឯ​ក្រុម​សាខា​ចោមចៅ រក​មិនបាន​សូម្បីតែ​១​គ្រាប់ បើទោះបីជា​គេ​មានឱកាស​ច្រើន នៅក្នុង​ការគ្រប់គ្រង​បាល់​ក៏ដោយ​នោះ ។

​ ​ចំណែកឯ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ចំនួន​៣​គូ គឺ​ក្រុម​សាខា​ពោធិ៍ចិនតុង ឈ្នះ​ក្រុម​សាខា​ស្រុក​កោះធំ ខេត្តកណ្តាល ៤​ទល់នឹង​២ ក្រុម​សាខា​វិមាន​ចតុមុខ ចាញ់​ក្រុម​សាខា​ស្ទឹងមានជ័យ​ទី​២ ១​ទល់នឹង​២ និង​ក្រុម​សាខា​ទួលគោក ឈ្នះ​ក្រុម​សាខា​បឹងត្របែក ៥​ទល់នឹង​១ ។ នេះ​ជាការ​ប្រកួត​គ្នា​មួយ ដើម្បី​សម​ជើង និង​កំដៅ​សាច់ដុំ ក្រោយពី​សំរាក​ពី​ការប្រកួត​ដណ្តើមពាន​រង្វាន់​១​សប្តាហ៍ ម្យ៉ាងទៀត ការប្រកួត​នេះ បាន​រឹតចំណង​សាមគ្គីភាព មិត្តភាព ភាព​ស្និត​ស្នាល​រវាង​បុ​គ្គិក និង​បុគ្គលិក​គ្នា​ឯក និង​បានផ្តល់​ឱកាស​ដល់​ពួកគេ​បាន​ចូលប្រឡូក និង​ស្រឡាញ់​វិស័យ​កីឡា នៅ​កម្ពុជា​កាន់តែ​ប្រសើរឡើង​ថែម​មួយកម្រិត​ទៀត ។

សូមបញ្ជាក់ថា វិស័យ​កីឡា​គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​និង​ជា​កំលាំង​ចលនា​ដ៏​ខ្លាំងក្លា​ក្នុង​ការជួយ​ជំរុញ​ឲ្យ​សង្គម​មានការ​អភិវឌ្ឍ​ន៍​រីកចម្រើន ។ ផ្អែក​តាម​ទស្សនៈ​បែបនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​បំផុស​ចលនា​មហាជន​ឲ្យ​ចូលរួម​គាំទ្រ និង​លេង​កីឡា​ទាំងអស់គ្នា​ដើម្បី​សុខុមាលភាព​និង​ជម្រុះ​នូវ​ភាព​អសកម្ម​នានា​ក្នុងសង្គម រហូតដល់​មាន​កីឡាករ ការិនី​ខ្លះ​មាន​សមត្ថភាព​អាច​ដណ្ដើមបាន​មេដាយ​ពីលើ​ឆាក​អន្តរជាតិ​ថែមទៀត​ផង ៕3 (2) 4 5 7 8