ម៉ាស៊ីនបូមទឹកជាច្រេីនគ្រឿងត្រូវសមត្ថកិច្ចជំនាញរកឃេីញពីភាពមិនស្របច្បាប់នៃម្ចាសដែលធ្វេីពានិជ្ជកម្មបន្ទាប់ពីការចុះត្រួតពិនិត្យឃ្លាំង

0

សាំង សារ៉ាវី

តាកែវ៖​ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួង

មហាផ្ទៃកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១v៧នេះ លោកឧត្តមសេនីយ៍ត្រី មាស រ៉ាវុធ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងបទ ល្មើសកម្មសិទ្ធិបញ្ញាសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋានបានចុះ បង្ក្រាបទីតាំងលក់ម៉ាស៊ីន២កន្លែងដែលក្លែងបន្លំពាណិជ្ជសញ្ញា។
តាមការឲ្យដឹងពីមន្ដ្រីនគរបាលដែលចូលរួមប្រតិបត្តិការបានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះ​ស្ថិតក្រោម ការសម្របសម្រួលនីតិវិធីពីលោក ទេព មុនិន្ទ ព្រះរាជអាជ្ញារង​នៃអយ្យការអមសាលា​ដំបូងខេត្តតាកែវ។ប្រភពដដែលបន្ថែមថា ការ​ចុះបង្ក្រាបករណីនាំចូល ស្តុកទុកនិងចែកចាយគ្រឿងម៉ាស៊ីនម៉ាក Hikawa ក្លែងបន្លំពាណិជ្ជសញ្ញានេះ ធ្វេីឡេីនៅលើទីតាំង ចំនួន​០២កន្លែងផ្សេងគ្នា ក្នុងក្រុងដូនកែវ រួមមាន ទីតាំងទី១​៖ ហាង ប៉ាឡុង ម៉ាក់ឡុង ផ្ទះគ្មានលេខ ភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ដែលមានតំណាងម្ចាស់ទីតាំងឈ្មោះ កូ វ៉ាន់ថន ភេទ​ស្រី អាយុ៥០ឆ្នាំ។ ទីតាំងខាងលេីនេះ សមត្ថកិច្ចបានរកឃើញវត្ថុតាងម៉ាស៊ីនបូមទឹកខ្នាតតូចម៉ាក Hikawa ចំនួន២០គ្រឿង​។ ទីតាំងទី២ ឃ្លាំងគ្មានលេខ ផ្លូវលំភូមិថ្នល់បែក សង្កាត់រកា​ក្រៅ ក្រុងដូនកែវ។ ទីតាំងចុងក្រោយនេះ សមត្ថ​កិច្ចបានរកឃើញវត្ថុតាងម៉ាស៊ីនបូមទឹកខ្នាតតូចម៉ាក Hikawa​ ចំនួន៧១គ្រឿង។
ក្រោយប្រតិបត្តិការសមត្ថកិច្ចជំនាញវត្ថុតាងទាំងអស់សរុបចំនួន៩១គ្រឿង ត្រូវបាន​ដកហូតយកមករក្សាទុកនៅទីតាំងទី​០២ រួចបិតទុកក្នុងកេះនិងបាននាំម្ចាស់ទីតាំង មកស្នងការដ្ឋាននគរបាលខេតត្ត តាកែវដើម្បីបន្តនីតិវិធី​៕