កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្តកោះកុងបង្ក្រាបបានប្រហិតសាច់មាន់ ដែលខូចគុណភាព

0

កោះកុង ៖ ប្រហិតនិងសាច់មាន់ដែលជាទំនិញខួចគុណភាពសរុបចំនួន១៦៨៧គីឡូក្រាម ដែលឈ្មួញបាននាំចេញពីប្រទេសថៃ ហើយដឹកតាមតុកតុក

ចូលមកកាន់ទីរួមខេត្តកោះកុងដើម្បីធ្វើការចែកចាយតាមទីផ្សារនានា ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃ ស្នងការដ្ឋាននគរបាលខេត្តកោះកុង ដែលដឹកនាំផ្ទាល់ដោយលោកវរះសេនីយ៍ឯក មីន រស្មី ស្នងការរងផែនប្រឆាំងបទលើ្មស បានចុះប្រិតបត្តិការនិងឃាត់តុកតុកចំនួន២គ្រឿងនៅចំនុចគល់ស្ពានកោះប៉ោ កាលពីវេលាម៉ោង៧.៣០នាទីព្រឹក នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ។
លោកវរះសេនីយ៍ឯក មីន រស្មី ស្នងការរងផែនប្រឆាំងបទល្មើស បានអោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថាមានក្រុមឈ្មួញបានដឹកទំនិញខូចគុណភាពចេញពីប្រទេសថៃដើម្បីយកមកធ្វើការចែកចាយនៅក្នុងផ្សារដងទង់ លោកក៏បានដឹកនាំកម្លាំងសមត្ថកិច្ចក្រោមឱវ៉ាទចុះធ្វើការឆែកឆេរក៏បានរកឃើញសាច់មាន់និងប្រហិតដែលខូច គុណភាពចំនួន១៦៨៧ គីឡូ ក្រាមដែលបានដឹកតាមតុកតុកពិតប្រាកដមែន។
ប្រភពដដែលបានបន្តថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកឃើញថាទំនិញខាងលើជារបស់ពលរដ្ឋចំនួន២នាក់ ដែលមានឈ្មោះ ១.ទូច សារឿន ភេទស្រី អាយុ៤៩ឆ្នាំ ២.ឈ្មោះ ឡាយ សារី ភេទស្រី អាយុ៣៨ឆ្នាំ ចំពោះម្ចាស់ទំនិញខាងលើសមត្ថកិច្ចមិនបានឃាត់ខ្លួននោះទេ ដោយគ្រាន់តែធ្វើការណែនាំអប់រំ និងចុះកិច្ចសន្យា បន្ទាប់ពីសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យនិងធ្វើរបាយការណ៏រួចរាល់ ទំនិញដែលសមត្ថកិច្ចបានដកហូតនោះត្រូវបានប្រគល់ទៅអោយខាងមន្ត្រីកាំកុងត្រូលដើម្បីយកទៅកំទេចចោល ៕