ក្មេងទំនើង៤នាក់រួមនិងថ្នាំញៀន៦កញ្ចប់ត្រូវបានសម្ថតកិច្ចប៉ូលីសស្រុកត្រាំកក់បង្ក្រាប

0

ខេត្តតាកែវ ៖ ក្មេងទំនើងមួយក្រុមបានធ្វើសកម្មភាពស្ទាក់កាប់គូទំនាស់មួយក្រុមទៀតតែមិនទាន់បានធ្វើសកម្មភាពផង ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូសារាយ បានធ្វើការបង្ក្រាប  នឹងឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងចំនួន០៤នាក់ នៅចំណុច វិទ្យាល័យ ហ៊ុន សែន ត្នោតជុំ ស្ថិតនៅភូមិ ត្នោតជុំ ឃុំ អូសារាយ ស្រុក ត្រាំកក់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង ១៦ និង២០នាទី ។
អធិការស្រុកតាំកក់លោក ឌុ ធីយ៉ា បានប្រាប់អោយដឹងថាក្មេងទំនើងទាំង០៤នាក់ទី១ឈ្មោះ ភូ ម៉ៃ ភេទ ប្រុស អាយុ១៧ឆ្នាំនៅភូមិ ត្នោតជុំ ឃុំ អូសារាយ ទី២ឈ្មោះ ងាំ សៀវព្រេង ភេទ ប្រុស អាយុ១៧ឆ្នាំរស់នៅភូមិ ទួលខ្លុង ឃុំ អូសារាយ ទី៣ឈ្មោះ ភួង សត្យា ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ ត្រពាំងក្រសាំង ឃុំ អូសារាយ និងទី៤ឈ្មោះ ឃន ពៅ ភេទ ប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ប្រកៀប ឃុំ ត្រពាំងធំខាងត្បូង ។ លោកានបន្តថា ការឃាត់ខ្លួនបានធ្វើឡើងខណៈដែលក្រុមក្មេងទំនើងទាំងនេះប៉ុនប៉ងប្រើ ហឹង្សាប្រដាប់ដោយ ដាវ និងទីបដែក ស្ទាក់កាប់បើសិស្សសាលាដដៃទៀត ។ ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមានៈ ដាវដែកចំនួន០២ដើម ទីបដែកចំនួន ០២ដើម រួមជាមួយថ្នាំញៀនចំនួន ០៦កព្ចាប់តូច ទូរសព្ទ័ដៃ០១គ្រឿង ម៉ូតូ០១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ។