ខេត្តតាកែវ ៖ កម្លាំងជំនាញអធិការដ្ឋានគរបាលស្រុកបាទី សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧
ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៥៩\២០១៧ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តតាកែវ បានចាប់ខ្លួនជនជាប់ចោទ ឈ្មោះ ជា ដារ៉ា ហៅឡាដា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងទ្រា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ដែលប្រព្រឹត្តនៅភូមិរុន ឃុំចំបក់ ស្រុកបាទី កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ។ ករណីនេះ ជនជាប់ចោទកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តតាកែវ ។