ស្នងការដ្ឋាននគរបាលខេត្តតាកែវប្រគល់ថវិកាសមាគមន៍មិត្តនគរបាលជាតិជូនដល់គ្រួសារមរណៈភាព

0

ខេត្តតាកែវ៖ស្នងការដ្ឋាននគរបាលខេត្តតាកែវនៅ ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ បានរៀបចំពិធីប្រគល់ថវិកាសមាគមន៏មិត្តនគរបាលជាតិ

ចំនួន(៤លានរៀល)ប្រគល់ជូនគ្រួសារមន្រ្តីនគរបាលជាតិដែលទទួលមរណៈភាព  ។
ពិធីនេះដែរ ស្ថិតក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ស៊ុន ថន ស្នងការរងទទួលផែនភស្តុភានិង ហិរញ្ញវត្ថុ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ។ លោកវរសេនីយ៍ទោ ឃី វណ្ណា នាយការិយាល័យបុគ្គលិកបានអោយដឹងថាៈ មន្រ្តីនគរបាលជាតិដែលទទួលមរណៈភាពមានឈ្មោះ ឡាយ ឌី ស្ថិតនៅភូមិត្រពាំងយោង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ នៅក្នុងឱកាសនោះដែរក្រុមគ្រួសារនៃមន្រ្តីមរណៈភាព សូមថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តមស្នងការ និងក្រុមការងារ ជួបតែសេចក្តីសុខ ៕