មន្ទីរព័ត៌មានខេត្តកែប បានប្រារព្វពិធីក្រុងពាលី បញ្ចុះបឋមសិលា សាងសង់បង្គោលតម្លើងវិទ្យុ FM

0

ខេត្តកែប៖ ព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០៨ ខែធ្នូ គ.ស ២០១៧ នៅមន្ទីរព័ត៌មានខេត្តកែប បានប្រារព្វពិធីក្រុងពាលី បញ្ចុះបឋមសិលា សាងសង់បង្គោលតម្លើងវិទ្យុ FM ជាតិខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ និងឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវប្រតិភូក្រសួងព័ត៌មាន ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក និងមន្រ្តីរាជការបានចូលរួមយ៉ាងច្រើនកុះករ ៕