ប៉ូលិសស្រុកបកែវ ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

0

ខេត្តរតនគិរី៖ នគរបាលស្រុកបកែវ ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធករណីចោរកម្ម (លួចម៉ាសុីនបាញ់ស្មៅ) កាលពីថ្ងៃទី១០ ខែវិច្ឆិកា

ឆ្នាំ២០១៧កន្លងទៅ ហើយរត់គេចខ្លួនបាត់។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០១៧ វេលាម៉ោង៧ និង៣០នាទីយប់ នៅចំណុចភូមិ១ ឃុំឡាមិញ ស្រុកបកែវ។

មន្ត្រីនគរបាលស្រុកបកែវបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ឡេ វ៉ាងទុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវចាប់ខ្លួនជាប់ពាក់ព័ន្ធករណីចោរកម្ម លួចម៉ាសុីនបាញ់ស្មៅចំនួន២គ្រឿង។

មន្ត្រីនគរបាលបានបន្តថា ជនរងគ្រោះឈ្មោះ ភន ផេន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕ យក្ខឡោម