​និស្សិត​ពេទ្យ​ខេ​ម​ប្រ៊ី​ដ​ត្រូវបាន​បំពាក់​មកុដ​បវរកញ្ញា​អង់គ្លេស​

0

​ក្រុង​ឡុង​ដ៍ៈ ភាព​ឆ្លៀវឆ្លាត ភាពឈ្លាសវៃ ទេពកោសល្យ និង​សម្រស់ បានធ្វើ​ឲ្យ​និស្សិត​ពេទ្យ​ខេ​ម​ប្រ៊ី​ដ​ម្នាក់​ត្រូវបាន​បំពាក់​មកុដ​បវរកញ្ញា​អង់គ្លេស នេះ​បើតាម​វេ​ប​សាយ​បរទេស​មែ​លអន​ឡាញ​កាលពី​ថ្ងៃ​អង្គារ ទី​១៧ ខែមិថុនា ឆ្នាំ​២០១៤​។​ ​កាលពី​យប់មិញ នាង​ការី​ណា ទៀ​រ៉ែ​ល (Carina Tyrrell) និស្សិត​ពេទ្យ វ័យ​២៤​ឆ្នាំ ដែល​កំពុង​សិក្សា​នៅក្នុង​ឆ្នាំ​ទី​៥ ផ្នែក​ឱសថ​នៅ​មហាវិទ្យាល័យ Murray Edwards នាទី​ក្រុង Cambridge វាយបំបាក់​បេ​ក្ខ​នារី​ចំនួន 60 រូប ផ្សេងទៀត​ដើម្បី​ទទួលយក​ឈ្មោះ​នៃ​បវរកញ្ញា​ប្រទេស​អង់គ្លេស​។ ​

ឆ្នាំនេះ​និស្សិត​បវរកញ្ញា​ចក្រភព​អង់គ្លេស ដែល​ទើបបាន​បញ្ចប់​ការប្រឡង​នៅ​សាកលវិទ្យាល័យ​របស់​នា​ង​នៅ​សប្តាហ៍​មុននេះ​នឹងត្រូវ​ទៅ​ចូលរួម​ការប្រកួតប្រជែង​សម្រាប់​បវរកញ្ញា​ពិភពលោក​នាពេលខាងមុខ​នេះ​៕ ​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​សម្លាប់​៨​នាក់​បន្ថែម​នៅ​កេ​ន​យ៉ា ខណៈ​ម្សិលមិញ​ស្លាប់​ជិត​៥០​នាក់​ ​ម​ពេ​កេ​តូ​នីៈ ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​សូ​ម៉ាលី​តំណ​ភ្ជាប់​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់​៨​នាក់​ក្នុង​យប់​ទី​ពីរ​នៃ​

ការវាយប្រហារ​នៅលើ​ឆ្នេរ សមុទ្រ​របស់​ប្រទេស​កេ​ន​យ៉ា គឺមាន​រយៈពេល​មួយថ្ងៃ​ក្រោយពី​ការវាយប្រហារ​ទៅលើ​ទីក្រុង Mpeketoni នៅក្បែរនោះ​មួយ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជិត 50 នាក់​ស្លាប់ នេះ​បើតាម​ក្រុមមន្ត្រី និង​ក្រុម​អ្នក​ប្រយុទ្ធ​បាន​និយាយថា​កាលពី​ថ្ងៃ​អង្គារ ទី​១៧ ខែមិថុនា ឆ្នាំ​២០១៤​នេះ​។​ ​បេស​កក​ជន​រង​ប្រចាំ​ប្រទេស លោក​បេន​សុន ម៉ៃ​សូ​រី (Deputy County Commissioner Benson Maisori) បានឱ្យដឹងថា ជនប្រដាប់អាវុធ​បាន​ដុត​ផ្ទះ និង​បានធ្វើ​ការវាយលុក​ភូមិ​ជិត Poromoko ទៅ Mpeketoni នៅ​ប្រហែល​ម៉​ង 1 ព្រឹក (2200 GMT) កាលពី​ថ្ងៃ​អង្គារ​។​Carina Tyrrell, Carina Tyrrell,1 Carina Tyrrell,1b Carina Tyrrell,1c Carina Tyrrell,1d Carina Tyrrell,1a