​ប្រាក់ចំណូល​ពី​ការបង់ពន្ធ​របស់​កម្ពុ​ជាមាន​ការ​កើន​ទ្បើង​ចំនួន​១២​ភាគរយ​ក្នុង​រយៈពេល​៥​ខែ​ដំបូង​ក្នុង​ឆ្នាំ ២០១៤ នេះ​

0

​ភ្នំពេញ៖ យោងទៅតាម​ប្រភព​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​បាន​បង្ហាញថា​ក្នុង​កំ​ទ្បុ​ង​ពេល​៥​ខែ ដំបូង​នៃ​ឆ្នាំ ២០១៤ នេះ​ប្រទេស​កម្ពុជា​ទទួលបាន​ប្រាក់ចំណូល​ពី​ការបង់ពន្ធ​ចំនួន ៤៤៤ លាន​ដុល្លារ​អាមេរិក មានការ​កើន​ទ្បើង​ចំនួន​១២​ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ។​ ​កំណើន​ប្រាក់ចំណូល​ខាងលើនេះ គឺ​បណ្ដាលមកពី​ការកើនឡើង​ប្រាក់ចំណេញ​ពី​ការបង់​ពន្ធលើប្រាក់បៀវត្ស​រ៍ ពន្ធ​តម្លៃបន្ថែម​ពន្ធ​ពិសេស​លើ​ទំនិញ​សេវា​មួយចំនួន​ពន្ធ​រថយន្ត​និង​ពន្ធ​អចលនទ្រព្យ​ជាដើម ។

កាលពី​ខែឧសភា​កន្លងទៅ​អគ្គនាយកដ្ឋាន​ពន្ធដា​បាន​ប្រមូល​ប្រាក់ចំណូល​ពី​ការបង់ពន្ធ​ចំនួន ៩១​លាន​ដុល្លារ​អាមេរិក​មានការ​កើន​ទ្បើង​២៥​ភាគរយ​ខណៈដែល​កាលពី​ខែឧសភា​ឆ្នាំ​មុននេះ​អាច​ទទួលបាន​ត្រឹមតែ​ចំនួន ៧៣​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។​ ​ប្រភព​ដដែល​បាន​អោយដឹងទៀតថា​ក្នុងអំឡុង​ខែមករា​ដល់​ខែឧសភា​ឆ្នាំ ២០១៤ នេះ​ប្រាក់ចំណូល​ពន្ធ​មានការ​កើន​ឡើងលើ​គ្រប់​វិស័យ​ដូចជា​៖​សេវា​ហិរញ្ញវត្ថុ​ទូរគមនាគមន៍ ស្ថាបត្យកម្ម​សំណង់ ព្រលានយន្តហោះ​កំពង់ផែ​ឧស្សាហកម្ម​កាត់ដេ​ទេសចរណ៍ ម្ហូបអាហារ​និង​ភេសជ្ជៈ ។

ចំនែកឯ​ប្រាក់ចំណូល​ដែល​បានមកពី​នាយកដ្ឋាន​គ​យ​និង​រដ្ឋាករ​មិនត្រូវ​បាន​រាប់បញ្ចូល​ទេ​ដូចជា​៖ នាយកដ្ឋាន​ប្រមូល​ពន្ធ​លើ​ទំនិញ​ដែល​នាំចូល​រឺ​ចេញពី​ប្រទេស ៕1 2 3