​ម្ចាស់​ជើងឯក​ចាស់​អេ​ស្ប៉ា​ញ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល​ជាមួយ​អូស្ត្រាលី​ ​ខណៈ​ហូ​ឡង់​និង​ឈី​លី​ចាប់ដៃគ្នា​ឡើងទៅ​វគ្គ​បន្ត​

0

​ម្ចាស់​ការពារ​តំណែង​ជើងឯក​ចាស់​អេ​ស្ប៉ា​ញ​បាន​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល​បន្ទាប់ពី​ប្រកួត​ចាញ់​ឈី​លី​២-០ កាលពី​យប់មិញ​ខណៈដែល​ហូ​ឡង់​បាន​ទម្លាក់​អូស្ត្រាលី​ដូចគ្នា​ដោយបាន​យកឈ្នះ​ក្នុង​លទ្ធផល​៣-២ ។​ ​អេ​ស្ប៉ា​ញ​បាន​បើក​ការ​វាយ​សម្រុក​ឈី​លី​យ៉ាងខ្លាំង​ប៉ុន្តែ​មិន​ទទួលបាន​លទ្ធផល​ឡើយ​ផ្ទុយទៅវិញ​ក្រុម​ឈី​លី បែរជា​មានឱកាស​រក​បាន​មួយ​គ្រាប់​វិញ​នៅ​នាទី​ទី​២០​ដោយ​ថ្វី​ជើង​របស់​កីឡាករ អេ​ឌូ​អា​ឌូ វ៉ា​ហ្គាស់ (Eduardo Vargas )​។ ជិត​នឹង​បញ្ចប់​តង់​ទី​១​ទៅហើយ​នៅ​នាទី​ទី​៤៣ ឈី​លី​រកបាន​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ Charles Aranguiz (​ឆា​ឡេស អា​រ៉េ​ង​ហ្គី​ស​) ។ ចប់​តង់​ទី​១ ឈី​លី​នាំមុខ​អេ​ស្ប៉ា​ញ​២-០ ។ លុះ​ចូលដល់​តង់​ទី​២​ក្រុម​ទាំងពីរ មិនអាច​រក​គ្រាប់​បាល់​បាន​ទៀត​នោះទេ​ហើយ​រក្សា​លទ្ធផល​នេះ​រហូត​បញ្ចប់​ការប្រកួត ។

ដូចនេះ​បានន័យថា អេ​ស្ប៉ា​ញ បាន​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល​ចំណែក​ឈី​លី​ឡើងទៅ​វគ្គ​បន្ត ។​ ​ចំណែកឯ​ជំនួប​រវាង​ហូ​ឡង់​និង​អូស្ត្រាលី​វិញ ហូ​ឡង់​បាន​ឡើងទៅ​វគ្គ​បន្ត​ឯ​អូស្ត្រាលី​ជា​ក្រុម​ដែល​ត្រូវ​ធ្លាក់ ។ ហូ​ឡង់​បាន​យកឈ្នះ​អូស្ត្រាលី​ក្នុង​លទ្ធផល​៣-២​ដែល​៣​គ្រាប់​នេះ​រកបាន​ដោយ​កីឡាករ Arjen Robben នៅ​នាទី​ទី​២០, កីឡាករ Robin van Persie (​រ៉ូ​ប៊ី​ន វ៉ាន់ ភើ​ស៊ី​) នៅ​នាទី​ទី​៥៨ និង​កីឡាករ Memphis Depay (​មេ​ម​ភី​ស ឌី​ផេ​) នៅ​

នាទី​ទី​៦៨ ។ ដោយឡែក​២​គ្រាប់​របស់​អូស្ត្រាលី​គឺ​រកបាន​ដោយ​កីឡាករ Tim Cahill នៅ​នាទី​២១ និង​កីឡាករ Mile Jedinak (​មី​ល ជេ​ឌី​ណាក់​) ស៊ុត​ប៉េ​ណា​ល់​ទី​នាទី​ទី ៥៤ ។​ ​គួរ​បញ្ជាក់ថា នៅ​ពូ​ល​B​នេះ ហូ​ឡង់​និង​ឈី​លី​ចាប់ដៃគ្នា​ឡើងទៅ​វគ្គ​បន្ត​ដោយមាន​៣​ពិន្ទុ​ដូចគ្នា​ខណៈ​អេ​ស្ប៉ា​ញ​និង​អូស្ត្រាលី​ត្រូវ​ធ្លាក់​ដោយមាន​០​ពិន្ទុ ៕