Fabio Coentrao (​ហ្វា​ប៊ី​អូ ខុន​ត្រាវ​) នឹង​អវត្តមាន​ ​រហូតដល់​ចប់ World Cup ដោយសារ​បួស​

0

​ខ្សែការពារ​ឆ្វេង​របស់​ក្រុម​ឡាទីន​អឺរ៉ុប​ព័រ​ទុយ​ហ្គា​ល់​កីឡាករ Fabio Coentrao (​ហ្វា​ប៊ី​អូ ខុន​ត្រាវ​) នឹងត្រូវ បាត់បង់​ឱកាស​លេង World Cup សម្រាប់​ការប្រកួត​ដែល​នៅ​សេសសល់​ទៀតហើយ​ក្រោយពេល​រូបគេ​បាន​រងរបួស ក្នុងជំនួប​ជាមួយ​ឥន្ទ្រី​ដែក​អាល្លឺម៉ង់ ។​ Coentrao ត្រូវបាន​ប្តូរ​ចេញ​នៅ​តង់​ទី​២​ក្នុងការ​ប្រកួត​ដែល​ព័រ​ទុយ​ហ្គា​ល់​ចាញ់​អាល្លឺម៉ង់​៤-០​ដែល​នេះ​ជា​បញ្ហា ដ៏​ធំ​សម្រាប់​ក្រុម​ក្រោយពេល​ខ្សែការពារ Pepe (​ប៉េ​ប៉េ​) ក៏ត្រូវ​បាន​អ​ជ្ញា​កណ្តាល​ឲ្យ​កាត​ក្រហម​បណ្តេញចេញ ពី​ការប្រកួត​ផងដែរ ។​ ​

ក្រោយពេល​ធ្វើការ​ស្កេ​ន​ពិនិត្យ​រួចមក សហព័ន្ធ​បាល់ទាត់​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​បានប្រកាសថា “Coentrao នឹងត្រូវ​ខកខាន​មិនបាន​ចូល​លេង​បន្តទៀត​នោះទេ​សម្រាប់​ការប្រកួត World Cup ដែល​នៅ​សេសសល់​” ។​ ​គួរ​បញ្ជាក់ថា ការប្រកួត​បន្ទាប់​រប​ស់​ព័រ​ទុយ​ហ្គា​ល់​នឹងត្រូវ​ជួប​ជាមួយ​អាមេរិក​ក្នុង​ទីក្រុង​ម៉ា​ណូ​ស​នៅ​ថ្ងៃអាទិត្យ ៕