13Mario Mandzukic (​ម៉ា​រី​អូ មេន​ហ្ស៊ូ​គី​ក​) នឹង​ជួយ​ក្រូ​អាត​ឲ្យ​កាន់តែខ្លាំង​ពេល​ជួប​កា​មេ​រូ​ន​

0

​ខ្សែបម្រើ​ក្រុម​អាត់​ការ៉ូ​ក្រូ​អាត​កីឡាករ Danijel Pranjic (​ដា​នី​ចេ​ល ប្រាន​ជីក​) ជឿជាក់ថា ក្រុម​របស់ខ្លួន នឹង​កាន់តែខ្លាំង​នៅពេលដែល​ខ្សែប្រយុទ្ធ Mario Mandzukic (​ម៉ា​រី​អូ មេន​ហ្ស៊ូ​គី​ក​) វិល​ចូល​លេង​វិញ​ក្នុងជំនួប​ជាមួយ ខ្លា​អាហ្វ្រិក​កា​មេ​រូ​ន​ក្នុង​ពូ​ល A ។​ ​ខ្សែប្រយុទ្ធ​ក្លិប Bayern Munich បាន​អវត្តមាន​ក្នុងការ​ប្រកួត​បើកឆាក​ពេលដែល​ក្រូ​អាត​ប្រកួត​ចាញ់​ម្ចាស់ផ្ទះ ប្រេ​ស៊ី​ល​ដោយសា​តែ​រូបគេ​ជាប់​បម្រាម ។​ ​កីឡាករ Pranjic ប្រាប់​គេហទំព័រ FIFA.com ថា “Mandzukic ពិតជា​ធ្វើ​ឲ្យ​យើង​កាន់តែខ្លាំង​ហើយ​គ្មាន កីឡាករ​ណា​ដែល​អាច​ជំនួស​តំណែង​របស់គាត់​បាន​នោះទេ​” ។

Pranjic បាន​និយាយទៀតថា “Nikica Jelavic (​នី​គី​កា ជេ​ឡា​វី​ក​) ធ្វើបាន​យ៉ាង​ល្អ​ពេល​ក្រូ​អាត​ជួប​ប្រេ​ស៊ី​ល ចំពោះ Manzukic គឺ យើង​ត្រូវការ​គាត់ ហើយ​ក្រុម នឹង​ប្រែប្រួល​ទាំងស្រុង​បើ​គ្មាន​គាត់​” ។​ ​គួរ​បញ្ជាក់ថា Mandukic ស៊ុត​បាន​២១​គ្រាប់​ឲ្យ​ក្លិប Bayern Munich កាលពី​រដូវ​កាល​មុន ៕