នគរបាលប្រឆាំងគ្រឿងញៀនបញ្ជូនខ្លួនជនសង្ស័យ៤នាក់ម្នាក់ជាជនជាតិបរទេសទៅសាលាដំបូងខេត្តសៀមរាប

0

សៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់គោកចក និង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ចំណុះអធិការដ្ឋាននគរបាលក្រុងសៀមរាប។ ចុះបង្ក្រាបករណីចាត់ចែងអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ សមត្ថកិច្ចបានឪ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះធ្វើឡើងងវេលាម៉ោង២០និង៣០នាទីយប់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។ សមត្ថកិច្ចន្តថាកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ៖ទី១ឈ្មោះ យុន មករា(ហៅ ឆាយ) ភេទប្រុស អាយុ ២១ ឆ្នាំមុខរបរគ្មាន ទីលំនៅភូមិសាលាកន្សែង សង្កាតស្វាយដង្គំ ក្រុងខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)០២ឈ្មោះ អ៊ិត សុវណ្ណារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិខ្វៀន សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ០៣ ឈ្មោះ យាន បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិខ្វៀន សង្កាត់គោកចក ក្រុងនិងខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ០៤ឈ្មោះ តូម៉ូរិ ស៊ិនយ៉ា ភេទប្រុស ជនជាតិជប៉ុន អាយុ៣៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅសង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប(រក្សាទុកនឹងប្រើប្រាស់)វត្ថុតាងកម្លាំងជំនាញដកហូតមានកញ្ឆាក្រៀមចំនួន ០២កញ្ចប់ ទំងន់ ៩.៥ក្រាម ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួននិងទូរស័ព្ទដៃ ចំនួន០៣ គ្រឿងនិងបានបញ្ចូនទៅសាលាដំបូងខេត្តថ្ងៃទី០១ខែមិនាឆ្នាំ២០១៨ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕