​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ក្នុង​រយៈពេល​៤​ខែ​មានការកើនឡើង

0

ព្រះស៊ីហនុ ៖ ចាប់ពី​ខែមករា រហូតដល់​ខែមេសា ឆ្នាំ​២០១៤ មាន​ភ្ញៀវ​ទេសចរណ៍​មកលេង​កម្សាន្ត​ចំនួន​៥៦៨១១៤​នាក់​កើនឡើង​ជាង​ឆ្នាំ​២០១៣​ចំនួន​២៥.៩៧​ភាគរយ (៣៤២២០៤) កន្លងទៅ​។​ ​នេះ​បើតាម​ការ​ឲ្យ​ដឹង ពី​ប្រធាន​មន្ទីរ​ទេសចរ​ណ៏ ខេត្ត​ព្រះសីហនុ ។ ដោយ​ក្នុងនោះ ភ្ញៀវ​ទេសចរណ៍​មក​តាម​នាវា​ចំនួន​១៨​នាវា ស្មើនឹង​១០៣៦១​នាក់ ភ្ញៀវ​ទេសចរណ៍ មក​តាម​ជើងហោះហើរ មាន​ចំនួន​១៣១​ជើង​ស្មើនឹង​៧៣៥០​នាក់ ហើយ​ភ្ញៀវ​ទេសចរណ៍​បរទេស ដែល​ចូលមក​កម្សាន្ត​នាំមុខគេ គឺ​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន និង​វៀតណាម​។​ ​

បច្ចុប្បន្ន​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ មាន​សណ្ឋាគារ​ចំនួន​៥៣​កន្លែង ស្មើនឹង​២៦៤៤​បន្ទប់ ផ្ទះសំណាក់​មាន​ចំនួន​១៨៤​កន្លែង ស្មើនឹង​២៦៧៦​បន្ទប់ រួម​និង​ផ្ទះជួល​មួយចំនួន​ផងដែរ ។ ភោជនីយដ្ឋាន​មាន​ចំនួន​៨៤​កន្លែង កាស៊ីណូ​មាន​ចំនួន​៨​កន្លែង ខារ៉ាអូខេ​មាន​ចំនួន​៨​កន្លែង ឌី​ស្កូ​មាន​ចំនួន​៦​កន្លែង ម៉ាស្សា​មាន​ចំនួន​១៤​កន្លែង និង​ទីតាំង​ផ្តល់ព័ត៌មាន​ទេសចរណ៍ មាន​ចំនួន​១៥​កន្លែង រួម​និង​ទូក​តូចធំ សម្រាប់​ដឹក​ភ្ញៀវ​ដើរ​កម្សាន្ត តាម​កោះ​ចំនួន​៤៤​គ្រឿង​ផងដែរ ។

ដោយឡែក​សម្រាប់​ឆ្មេ​រ​សមុទ្រ មាន​ប្រវែង​សរុប​ចំនួន​១៧១.៦២​គីឡូម៉ែត្រ ក្នុងនោះ​មាន​ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​សុខា ឆ្នេរ​លំហែកាយ ឆ្នេរ​អូរត្រេះ ឆ្នេរ​ឯករាជ ឆ្នេរ​ជ័យជំនះ ឆ្នេរ​រាម ឆ្នេរ​ព្រែកត្រែង ឆ្នេរ​កោះ​សំពោច រួម​និង​ឆ្នេរ​ជាច្រើន​ទៀត នៅតាម​បណ្តា​កោះ​ផងដែរ ។ អ្វី​ដែលមាន​ដូច​បានលើកឡើង​ខាងលើនេះ គឺជា​សក្ដានុពល​មួយ​ដ៏​សំខាន់ សំរាប់​ខេត្ត​ព្រះសីហនុ លើ​វិស័យ​ទេសចរណ៍ ប៉ុន្តែ​ទាំងនេះ គ្រាន់​ជា​តួលេខ​

តែប៉ុណ្ណោះ រីឯ​ឆ្នេរសមុទ្រ ដែល​អាច​ផ្តល់​ឲ្យ​ភ្ញៀវ​មកលេង​កម្សាន្ត ជា​សាធារណ​បាន​មាន​ចំនួន​តិចតួច​បំផុត មិន​គ្រប់​តម្រូវការ​ភ្ញៀវ​ទេសចរណ៍​នោះទេ ជាពិសេស​ថ្ងៃ​ឈប់សម្រាក ឬ​ថ្ងៃ​បុណ្យជាតិ បុណ្យទាន​ប្រពៃណី​ជាដើម ដោយសារតែ​ឆ្នេរ​មួយចំនួនធំ ដូចជា​(​ឆ្នេរ​ប្រាំ​ជាន់ ឆ្នេរ​អូរត្រេះ ឆ្នេរ​ព្រែកត្រែង រួម​និង​ឆ្នេរ​សំខាន់ៗ​មួយចំនួនទៀត​) ត្រូវបាន​គ្រប់គ្រង​ដោយ​កម្មសិទ្ធិឯកជន ធ្វើ​របង​ហ៊ុមព័ទ្ធ​បិទ​ជុំជិត ទុក​ឲ្យ​នៅ​ទំនេរ​ចោល​អស់​ទៅហើយ មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ចេញចូល​ទេ ។

អ្វីដែល​បានលើកឡើង ដូច​បាន​រៀបរាប់​ខាងលើនេះ គឺជា​ការ​រំលឹក​ទៅដល់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ឲ្យ​បាន​ជ្រាប​ខ្លះៗ នៅ​អ្វីដែល​បានកើត​ឡើង និង​កំពុង​កើត​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ន ដើម្បី​មាន​វិធានការ​បន្ទាន់​ឡើងវិញ នៅ​ភាព​អសកម្ម​នៃ​តំបន់ឆ្នេរ ដូច​បាន​រៀបរាប់​ខាងលើ ក្នុង​គោលដៅ​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍ ជាមួយនឹង​សក្តានុពល​ឆ្នេរសមុទ្រ​ដែលមាន​ស្រាប់ ។​ ​គូរ​បញ្ជាក់​ផងដែរ​ថា

ប្រជាពលរដ្ឋ​រស់ នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន​ចំនួន​៥០​ភាគរយ គឺ​សុទ្ធសឹង​ពឹងផ្អែក​ទាំងស្រុង រកប្រាក់​ចំណូល​ចិញ្ចឹម​ជីវភាព​គ្រួសារ ជាមួយនឹង​ភ្ញៀវ​ទេសចរណ៍ ដែល​រាប់បញ្ចូល​ចាប់ពី​អ្នករត់​តាក់ស៊ី ម៉ូតូឌុប អ្នកបំរើ​ការងារ តាម​ភោជនីយដ្ឋាន ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាដើម ៕2 3 1