យុវតីម្នាក់ ត្រូវឃាត.ក រំលោភសម្លាប់យ៉ាងព្រៃផ្សៃ

0

ខេត្តរតនគិរី÷ រំលោភសម្លាប់ទៀតហើយនៅខេត្តរតនគិរី៥ករណីយ៉ាងសាហាវព្រៃផ្ស័យបំផុតករណីមួយនេះកម្មការនីជៀជ័រកៅស៑ូម្នាក់ត្រូវបានឃាតកមិនស្គាល់មុខចាប់រំលោភសម្លាប់យ៉ាងសាហាវព្រៃផ្សៃខ្លាំងណាស់។
ហេតុការនេះបង្ករឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩.០០នាទីព្រឹកថ្ងៃអាទិត្យ៨កើតខែ ចេត្រឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥មិនាឆ្នាំ២០១៨ស្ថិតនៅក្នុងចំណុចចំការកៅស៊ូរបស់ឈ្មោះ ចាប ណារិន ស្ថិតក្នុងភូមិ ពាក់ឃុំយ៉ាទុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉ន សេងហ៊ង ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមឃុំកើតហេតុខាងលើ មុខរបរកម្មករជៀជ័រកៅស៊ូ ។

ហើយក្រោយពីមានការភ្ញាក់ផ្អើលមានករណីរំលោភសំលាប់ភកលាមៗនោះក៏មានការសម្របសម្រួលពីលោកហាក់ហ័នព្រះរាជអាជ្ញារងអយ្យអមសាលាដំបូងខេត្តរតនគិរីនិងសមត្ថកិច្ចវិទ្យាសាស្រ្តនៃស្នងការនគរបាលខេត្តព្រមទាំងអាជ្ញាធរមូលដ្ឋានបានចុះដល់កន្លែងកើតហេតុផងដែរ។

ម្តាយជនរងគ្រោះបានអោយដឹងថាជនរងគ្រោះបានបាត់ចេញពីផ្ទះនៅក្នុងចំការកៅស៊ូតាំងពីវេលាម៉ោង១០.០០ព្រឹកនៅថ្ងៃទី២៤ខែមិនា២០១៨ម្លេះ។
ហើយពួកគាត់បាននាំគ្នាដើររកដែរតែរកមិនឃើញ លុះដល់ម៉ោង៩.០០ព្រឹកថ្ងៃទី២៥ខែមិនាឆ្នាំ២០១៨ទើបពួកគាត់នាំគ្គ្នាដើររកបន្តទៀតក៏ប្រទះឃើញកូនរបស់គាត់ដេកស្លាប់បាត់ទៅហើយដោយខ្លួនអាក្រាតននលគក់នៅក្នុងគុម្ពចេកចុងចំការកៅស៊ូដែលមានចង្ងាយពីផ្ទះចំការប្រហែល៦០០ម៉ែត។គាត់បន្តថា ក្នុងហេតុការណ៍នោះសំភារៈដែលបាត់បង់រួមមាន÷ទូរស័ព្ទម៉ាក អាយខល ចំនួន១គ្រឿងខោខៅប៊យជើងវែងមួយ។សមត្ថកិច្ចបានរកឃើញសំភារៈជាប់ជាមួយនិងសាកសពមានកងដៃកាឡៃ១វង់ខ្សែករកាឡៃ១ខ្សែ ស្បែកជើងផ្ទាត់ ១គូដំបងឈើជ្រុងដៃរណែង មានឈាមចំនួនមួយផងដែរ។ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យបានឲ្យដឹងថា ជនរងគ្រោះពិតជាត្រូវបានជនសង្ស័យរំលោភហើយវាយសំលាប់តែម្តងមែន។សាកសពសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណីផងដែរ ហើយបើតាមការពិនិត្យជាក់ស្តែងក្នុងពិធីបុណ្យសពមានស្ថានភាពឪពុកម្តាយមានជីវភាពក្រីក្រលំបាក់ខ្លាំងណាស់គ្មានប្រាក់ធ្វើបុណ្យសពកូនទេបានសហគមន៍រៃអង្គាសបានប្រាក់ចំនួន២០មុឺនរៀលជួយចាត់ចែងធ្វើបុណ្យដោយលំបាក។

ការិយាល័យជំនាញបានសហការជាមួយកំលាំងអធិការស្រុកអូរយ៉ាដាវកំពុងធ្វើការស្រាវជ្រាវសើុបអង្កេតតាមនីតិវិធី។
គួរំលឹកថាក្នុងខេត្តរនគិរីនេះករណីរំលោភសម្លាប់កើតឡើង៥លើកមកហើយ នៅចុងឆ្នាំ២០១៧ ១ករណីនៅស្រុកលំផាត់ ដើមឆ្នាំ២០១៨នៅក្រុងបានលុង២ករណី ស្លាប់១ របួសធ្ងន់១។មួយទៀតនៅស្រុកបកែវរំលោភសម្លាប់មិនទាន់ចាប់បានមុខសញ្ញានៅឡើយទេ។ពេលនេះមានករណីរំលោភសម្លាប់មួយទៀតនៅស្រុកអូយាដាវ។ក្នុង៥ករណីនេះចាប់បានមុខសញ្ញា១លើកនៅ នៅក្រុងបានលុងចាប់រំលោភនាងអាត សិញ អាយុ១៨ឆ្នាំជនជាតិគ្រឹង មុខរបរសិស្សថ្នាក់ទី១២ រស់នៅភូមិ៤សង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរីចាប់បានជនសង្សយ័ម្នាក់៤ករណីទៀតនេះមិនទាន់ចាប់បាននៅឡើយ៕ យក្ខឡោម