វត្តមានបរមីនៅតំបន់ព្រៃលិចទឹកបឹងទន្លេសាបព្រំប្រទល់ទឹកខេត្តពីបាត់ដំបងនិងខេត្តសៀមរាបទទួលការក៍សាងសមិទ្ធផលក្នុងវិស័ពុទ្ធសាសនា

0

បាត់ដំបង: វត្តដែលមានអាយុជិត២០០ឆ្នាំ ស្តិតនៅតំបន់ព្រៃលិចទឹក នៃបឹងទន្លេសាប ដែល ពុទ្ធបរិស័តមានជំនឿថាមានបារមីស័ក្ដសិទ្ធផងនោះ បានទទួលការក៍សាងសមិទ្ធផលថ្មីបន្តបន្ទាប់ហើយពីសប្បរស់ជន ក្រៅខេត្ត និងពុទ្ធបរិស័តចំនុះជើងវត្ត។
លោកតា សោម លន អាយុ៨១ ឆ្នាំរស់នៅភូមិទ្រាយ ឃុំពោធិ៍ ស្រុកពួកខេត្តសៀមរាប ជាគណៈកម្មាការវត្ត ប្រាប់នាថ្ងៃទី២៣ មិថុនា ២០១៨ ថា៖ វត្តនេះបានសាងឡើងកណ្ដាលទីទួលដែលមានទឹកនៅព័ទ្ធជុំវិញដែលពលរដ្ឋស្គាល់តគ្នាថាជាទទួលអណ្ដែតព្រោះខែទឹកធំយ៉ាងណាក៍មិនដែលលិចទួលនេះ ហើយត្រូវគេដាក់ឈ្មោះថា វត្តពិជ័យតល័ង្ការ (ឈើខ្មៅ) ស្ថិតនៅព្រំប្រទល់ខេត្តបាត់ដំបងនិងខេត្តសៀមរាប ក្នុងភូមិពោធិ៍ ឃុំកោះជីវាំង ស្រុកឯកភ្នំខេត្តបាត់ដំបង។
លោកតា សោម លន រំលឹកទៀតថា៖ តាមឮតពីជីដូនជីតាលោកមកវត្តនេះ ដើមឡើយ ជាទីទទួលដែលទឹកមិនអាចលេចលង់បាន មានដើមឈើខ្មៅដ៍ធំ១ដើមនៅចំកណ្ដាល ហើយក៍ជាជម្រក កទ័ពក្នុងសម័យសង្គ្រាមជាមួយសៀម របស់ព្រះបាទ ច័ន្ទរាជា ក្រោយព្រះអង្គយាង្គទៅក្រុងឧត្ដុងវិញ ទីតាំងនេះក៍ត្រូវបានក៍សាងជាអារាមសម្រាប់ ប្រជានេសាទគោរពបូជាព្រះពុទ្ធសាសនា និងបរមីស័ក្ដសិទ្ធរហូតមក។
ក្នុងសម័យប៉ុលពត សមិទ្ធផលដែលបានក៍សាងឡើង រួមទាំងព្រះបដិមាករ ត្រូបានបំផ្លាញ ហើយគេទុកកន្លែងឃុំឃាំងនិងសម្លាប់មនុស្ស។
ហើយក្នុងសម័យតេជោ សែន វត្តទទួលការក៍សាងជាបន្តបន្ទាប់ពីសប្បរស់ជន មកពីក្នុងនិងក្រៅខេត្តនិងពុទ្ធបរិស័តក៍ដោយជំនឿបរមីដ៍ស័ក្ដសិទ្ធនៃអារាម១នេះ។
លោកតា សោម លន បានបន្តប្រាប់ថា៖ ការសាងសង់បន្តដងទង់២ដើម ចំណាយទឹកប្រាក់ជា១ម៉ឺន២ពាន់ ដុល្លាអាមេរិក ត្រូវបានលោកឧកញ៉ា ដួង តិច និងលោក ជា ចន្ថានិងក្រុមគ្រួសារ រួមជាមួយពុទ្ធបរិស័តចំណុះជើងវត្ត បានសាងសង់ជិតរួចរាល់ហើយ ចំណែក ទូកបុរាណដែលត្រូវ ដើមឈើបាក់ធ្លាក់សង្កត់ផ្នែកកន្សៃ បានជួលជល់ឡើងវិញ និងក៍សាងរោងប្រក់ស័ង្កសី សម្រាប់រក្សា ដោយលោក យឹម ឈៀន និងភរិយា លោកយឹម សុភ័ណនិងភរិយា និងលោក សំរឹត អេង និងភរិយា ដែលត្រូវចំណាយថវិការចំនួន ៣ពាន់២រយដុល្លាអាមេរិក។
ព្រះចៅអធិការវត្តពិជ័យល័ង្ការ (ឈើខ្មៅ)រឿន វុនស៊ន់ មានសង្ឃដិការថ្លែងនូវអំណរ ព្រះគុណ និងប្រសិទ្ធពរជ័យ ដល់ពុទ្ធបរិស័ទ្ធដែលបានចូលរួមក៍សាងសមិទ្ធផលជាច្រើនក្នុងវត្តដ៍ស័ក្ដសិទ្ធនេះ ហើយព្រះចៅអធិការក៍បានអំពាវនាវ ដល់ពុទ្ធបរិស័ទ្ធក្នុងនិងក្រៅប្រទេស បន្តការក៍សាងសមិទ្ធបន្ថែមទៀត មកចូលរួមធ្វើបុណ្យនៅទីអារាមវ័យចំណាស់១នេះ ដើម្បីបានកុសល្យផលបុណ្យផងនិង មកកំសាន្តតំបន់ទេសចរណ៍ធម្មជាតិដ៍ត្រកាលនេះផង…៕ ដោយឃិន គន្ធា