ម៉ូតូ​ពី​រគ្រឿង​បុក​គ្នា​នៅ​ចំណុច​ផ្លូវ​បែក​ជា​បួន​របួស​៣​នាក់​

​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​ម៉ូតូ​ពី​រគ្រឿង​បុក​គ្នា​នៅ​ផ្លូវបែក​ជា​បួន​បណ្តាលឱ្យ​របួស​បីនាក់ ។​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ៧​និង​៤០​នាទី​យប់​ថ្ងៃទី ២៤ មិថុនា ២០១៤ នៅ​ចំណុច​ផ្លូវ​២៦៥​កែង​និង​ផ្លូវ​១៥៦ ស្ថិតនៅ​ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យ​ប​ដឹងថា​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ ឃ្លី​ក​មួយ​គ្រឿង​ពណ៌ ក្រហម បើក​តាមផ្លូវ​១៥៦ ក្នុង​ទិសដៅ​ពី​លិច​មក​កើត ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៏​មាន​ម៉ូតូ​ហុងដា​ឌ្រី​ម សង់​សេ​១២៥ ពណ៌​ខ្មៅ​មួយគ្រឿង ជិះ​គ្នា​ពីរ​នាក់​យ៉ាង​លឿន តាមផ្លូវ​២៦៥ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក៏បាន​ទៅ​បុក​ម៉ូតូ​ឃ្លីក​បណ្តាលឱ្យ​របួស​បែកមុខ​បែកមាត់​ទាំង​បី​នាក់ ។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​យក​ម៉ូតូ​បង្ក​ទាំង​ពីរ​គ្រឿង​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក​ដើម្បី​ដោះស្រាយ​គ្នា​តាម​ផ្លូច្បាប់ ៕

1 2