ពិធី​ផ្សព្វផ្សាយ​ការងារ​អប់រំ​ចិត្តសាស្ត្រ ស្តី​ពី​សភាពការណ៍ និង​សន្តិសុខ​សណ្តាប់ធ្នាប់​ទូទៅ ជូន​ចំពោះ​នាយទាហាន ពលទាហាន

​នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស​ប្រចាំ​ជួរ​មុខ​ទិស​ទី​១ ប្រាសាទ​ព្រះវិហារ មាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ ការងារ​អប់រំ​ចិត្តសាស្ត្រ ស្ដី​ពី​សភាពការណ៍ និង​សន្តិសុខ​សណ្ដាប់ធ្នាប់​ទូទៅ ជូន​ចំពោះ​នាយទាហាន ពលទាហាន ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នាង ផាត

អនុរដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ អមដំណើរ​ដោយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍មាស សារ៉ន អគ្គនាយក នៃ​អគ្គនាយក ដ្ឋា​ន​ឃោសនា​សេវា ព្រមទាំង​មាន​ការចូលរួម​ទទួល​ស្វាគមន៍​ពី​សំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ និង​ឯកឧត្តម​មេបញ្ជាការ មេបញ្ជាការរង នាយ ទាហាន ពលទាហាន ជាច្រើន​រួប​ទៀត​ចូលរួម ។ 
​ជួសមុខ ឯកឧត្តម នាយ​ឧត្តមសេនីយ៍គតិ​បណ្ឌិ​ត ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក យង់ សារិទ្ធ មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​ប្រចាំ ទិស​ប្រាសាទព្រះវិហារ បាន​ឡើងរាយការណ៍​សង្ខេប​ជូន​ដល់​គណអធិបតី អំពី​សកម្មភាព​ការងារ​របស់ បញ្ជាការ​រដ្ឋា​ន ក្នុង​ការសំរេច​ភារៈកិច្ច​សំខាន់ៗ​ជាច្រើន តាម​បទបញ្ជា​របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​ការពារជាតិ អគ្គមេបញ្ជាការ នៃ កងយោធពល​ខេមរភូមិន្ទ រួម​ជាមួយ​សភាពការណ៍​មួយចំនួន ដែល​ពាក់ព័ន្ធ​ទៅនឹង​សន្តិសុខ សណ្តា​ប់ ធ្នាប់​នៅតាម​ខ្សែរ​បន្ទាត់​ព្រំដែន​ទិស​ទី​១​ប្រាសាទ​ព្រះវិហារ ដោយ​ស្ថានភាព សន្តិសុខ​សណ្តាប់ធ្នាប់ នៅ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​មាន​ការល្អប្រសើរ មាន​កិច្ច​សហការ​បាន​ល្អ​រវាង​កងកម្លាំង​ទាំង​ពីរ ដែលជា ឱកាស​មួយ​អំណោយផល​ដល់​ប្រជាកសិករ ក្នុង​ការប្រកប​មុខរប​រ​ចិញ្ចឹមជីវិត ធ្វើស្រែ​ចំការ និង​បាន ផ្តល់​នូវ​ពេលវេលា​ដល់​កងកម្លាំង​យើង បាន​បំពេញ​ការងារ​ចាំបាច់​ជា​ថ្មី ដូចជា បើក​វគ្គ​ហ្វឹកហ្វើន​មុខជំនាញ​ផ្សេងៗ ដើម្បី​លើក​កំពស់​សមត្ថភាព យល់​ដឹង​អោយ​កាន់តែ​ល្អប្រសើរ ។ អនុវត្ត​បទបញ្ជា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍គតិ​បណ្ឌិ​ត ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាកា​រង​នៃ​កងយោធពល​ខេមរភូមិន្ទ បញ្ជាការដ្ឋាន​បាន​បើក​វគ្គ​រៀនសូត្រ​មុខ​ជំនាញ​ជា​បន្តបន្ទាប់ រួម​មាន​មុខជំនាញរ​ថ​គ្រោះ រថពាសដែក មុខជំនាញ​ប្រើប្រាស់​អាវុធ BM14 កាំជ្រួច​ប្រតិកម្ម​បាញ់​យន្តហោះ FN 6 ឋានលេខា និង​យុទ្ធវិធី​ការពារ​ទីតាំង ។​
​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នាង ផាត អនុ រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ បាន​កោតសរសើរ​អំពី​ស្នាដៃ និង​សកម្មភាព​ដែល​កម្លាំង​បញ្ជាការដ្ឋាន សម្រេច​បាន​កន្លងមក ទាំង​ការហ្វឹកហ្វឺន​រៀនសូត្រ ក្នុង​ការបង្កើន​បន្ថែម​នូវ​ចំណេះដឹង ទាំង​ការ​ចុះជួយ​ប្រជាពលរដ្ឋ ទាំង​ការបង្កបង្កើន​ផល និង​ការថែទាំ​សុខភាព ក៍​ដូចជា​ស្នាដៃ​របស់​កង​យោពល​ខេមរភូមិន្ទ ដោយ​បាន​អនុវត្តន៍​គោរព​តាម​ការដឹកនាំ​របស់ ឯកឧត្តម មេបញ្ជាការ ក៍​ដូចជា​ប្រមុខ​រាជរដ្ឋាភិបាល ។ ឯកឧត្តម​ក៍​មាន​ប្រសាសន៍​បន្តថា ចំពោះ​ការធ្វើ​រដ្ឋប្រហា​របស់​ថៃ នៅ​ថ្ងៃ​ទី​២២ ខែ​មុន​នេះ បាន​ធ្វើឱ្យ​មាន​ការប៉ះពាល់​ដល់​បណ្តា​ប្រទេស​ជិតខាង​នៅក្នុង​តំបន់ ពិសេស​គឺ​មាន​ការប៉ះពាល់​ចំពោះ កម្ពុជា មាន ៣​ចំនុច​, ទី​១ ការ​រឹតបន្តឹង និង​បិត​ច្រក​តាម​បន្ទាត់​ព្រំដែន ដូច្នេះ​ពេល​មាន​ការបិទច្រក របៀង និង​ច្រក​អន្តរជាតិ គឺ​មាន​ភាព​តានតឹង​បំផុត ពេល​ចេញចូល​មាន​ការកំណត់​ម៉ោង និង​ត្រួវ​ពិនិត្យ ឆែកឆេរ​យ៉ាង​តឹងរឹង​បំផុត​, ទី​២ បញ្ហា​ចាប់​បញ្ជូន​ពលករ​ចំណាកស្រុក​អោយ​ត្រឡប់មកវិញ​ជាង​២​សែន នាក់​គិត​ពី​ថ្ងៃ​មុន​, ទី​៣ ទំនាក់ទំនង​បញ្ហា​រស់នៅ អា​ជី​កម្ម​របស់​ប្រជាពលរដ្ឋ​មាន​ការពិបាក ។ ដោយ អនុវត្តន៍​យុទ្ធសាស្ត្រ​ចតុកោន​តំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ដូចនេះ កងកម្លាំង​ត្រូវ​បង្កើន​ការ យកចិត្តទុកដាក់ ខិតខំ​លើក​កំពស់​ស្មារតី​រៀនសូត្រ​អប់រំ​ចិត្តសាស្ត្រ ហ្វឹកហ្វឺន​លើ​គ្រប់​ជំនាញ ដើម្បី បង្កើន​ចំណេះដឹង​ថែម​ទៀត ខិតខំ​បង្កបង្កើន​ផល ចុះជួយ​ប្រជាពលរដ្ឋ ពិសេស គឺ​ការថែទាំ​សុខភាព ៕​

1 2 3 6