​ផ្សារ​ទំនើប​ខ្ទង់លាន​ដុល្លារ​កំពុង​ផុស​ឡើង​នៅ​កម្ពុជា​

0

​ភ្នំពេញៈ ក្រោយ​កម្ពុជា​ទទួលបាន​សន្តិភាព ស្ថិរភាព មក ការអភិវឌ្ឍ​ក៏មាន​ដំណើរការ​ទៅមុខ អ្នកវិនិយោគ​ក៏​បានមក​បណ្តាក់ទុនរ​ក​ស៊ី​នៅ​កម្ពុជា​ជា​ហូរហែ ក្នុងនោះ​ក៏មាន​ផ្សារ​ទំនើប​នានា​ក៏​កំពុង​ផុស​ឡើង​ព្រោងព្រាត ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​។​ ​ជាក់ស្តែង​ផ្សារ​ទំនើប អ៊ី​អន របស់ ជប៉ុន

នឹង​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​កម្ពុជា នៅ​ថ្ងៃទី​៣០ មិថុនា ខាងមុខ បន្ទាប់ពី​ដំណើរការ​សាងសង់​អស់​មួយ​ឆ្នាំកន្លះ​ដោយមាន​ក្រុមហ៊ុន​លក់ រាយ​ដែលមាន​ម៉ាក​យីហោ​ល្បីៗ​ជាច្រើន​ទាំង​ក្នុងស្រុក និង​អន្តរជាតិ ដែល​ក្រុមហ៊ុន​លក់រាយ​សរុបដ​ល់ ១៨៦ ក្រុមហ៊ុន​ក្នុងនោះ​ក្រុមហ៊ុន​ក្នុងស្រុក​មាន ៤២ ឯនោះ​។​ ​

លោក Soichi Okazaki នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អ៊ី​អន ខូ​អិ​ល​ធី​ឌី ដែលជា​ក្រុមហ៊ុនមេ​របស់​ផ្សារ​ទំនើប អ៊ី​អន កម្ពុជា បានលើកឡើង​ពី​កាលបរិច្ឆេទ​នៃ​ការបើក​សម្ពោធ​ជា​ផ្លូវការ​នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃ​សៅរ៍​ថា ក្រុមហ៊ុន​បាន​ចំណាយពេល​សិក្សា​ពី​សក្តានុពល​ទីផ្សារ​នៅ កម្ពុជា រយៈពេល​បី​ឆ្នាំ​មុននឹង​សម្រេចចិត្ត​ដាក់ទុន​វិនិយោគ ២០៥ លាន​ដុល្លារ​ក្នុងការ​បង្កើត​ផ្សារ​ទំនើប អ៊ី​អន នៅ​កម្ពុជា​នេះ​។​ ​ផ្សារ​ទំនើប អ៊ី​អន ដែលមាន​ទីតាំង​តាម​បណ្តោយ​វិថី សុធារស ចន្លោះ​ពី​ស្ថានទូត រុស្ស៊ី ប្រចាំ​នៅ កម្ពុជា ទៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល មាន​ផ្ទៃដី​សរុប ៦៨ ០០០ ម៉ែត្រការ៉េ​សាងសង់ឡើង​ដោយមាន​បួន​ជាន់​ហើយ​មាន​ផ្ទៃក្រឡា​អគារ​សរុប ១០៨ ០០០ ម៉ែត្រការ៉េ​។

ផ្សារ​ទំនើប​នេះ​អាច​ផ្តល់ឱកាស​ការងារ​ដល់​ប្រជាជន​កម្ពុជា សរុប​ប្រមាណ ២ ៥០០ នាក់​មាន​ទីតាំង​សម្រាប់​ចត​រថយន្ត​បាន​ដល់ ១ ៤០០ គ្រឿង និង ម៉ូតូ ១ ៦០០ គ្រឿង​។​ ​យោងតាម​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ដែល​បាន​ជួល​ទីតាំងនៅ​ផ្សារ​ទំនើប អ៊ី​អន បាន​បង្ហាញថា ផ្សារ​ទំនើប​របស់ ជប៉ុន នេះ​នឹង​ក្លាយជា​បណ្តុំ​ហាង​ទំនើបៗ​ដែលមាន​យីហោ​ជា​លក្ខណៈ​អន្តរជាតិ ដូចជា ប្រភេទ​ហាង​លក់​ម្ហូបអាហារ ហាង​កាហ្វេ ហាង​សម្លៀកបំពាក់​គ្រឿង​អេឡិចត្រូនិក ហាង​បែប​កម្សាន្ត និង​រោងភាពយន្ត​ជា​លក្ខណៈ​អន្តរជាតិ​ជាដើម​៕market1 market1a market1b market1cmarket